ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ក្រុម Extra Joss គ្រងតំណែងជើងឯក នៃការប្រកួតកីឡា លីកបាល់បោះកម្ពុជា “Cambodia basketball League” ២០១៩

ភ្នំពេញ៖ ក្រុមកីឡាបាល់បោះ Extra Joss បានគ្រងតំណែងជើងឯកនៃពាន់រង្វាន់កីឡាបាល់បោះក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាលីកបាល់បោះកម្ពុជា “Cambodia basketball League”២០១៩ ក្រោយពីយកឈ្នះក្រុមកីឡាបាល់បោះ Beyond ក្នុងលទ្ធផល៧៣ទល់៦១នាវគ្គផ្តាច់ព្រ័ត្រ។

នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាលីកបាល់បោះកម្ពុជា “Cambodia basketball League” នៅសាលបាល់បោះរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ 

លោក កៅ កាន់ណាលី អគ្គលេខាធិការនៃប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួត Cambodia Basketball League Season 2019មានក្រុមចូលរួមមាន៦ក្រុមរួមមានក្រុមកីឡាបាល់បោះ Extra Joss ក្រុមកីឡាបាល់បោះ Beyond ក្រុមកីឡាបាល់បោះ Krom Soben ក្រុមកីឡាបាល់បោះMasters Steak  ក្រុមកីឡាបាល់បោះ Asian Baller  និងក្រុមកីឡាបាល់បោះ Red Buff 
លោកបានបន្តថា រូបមន្តប្រកួតវិញ យើងប្រកួតវិលជុំ២ជុំ ហើយជ្រើសរើសយកក្រុមដែលមានពិន្ទុខ្ពស់ជាងគេ៤ ក្រុមទៅប្រកួតវគ្គជម្រុះចំនួន៣ដង ហើយយកអ្នឈ្នះ២ក្រុមទៅប្រកួតផ្តាច់ព្រ័ត។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី០៩ ខែឧសភា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃបិទការប្រកួតលីក។ ការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់បោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ចំពោះក្រុមកីឡាបាល់បោះ Extra Joss បានគ្រងតំណែងជើងឯក ក្រុមកីឡាបាល់បោះ Beyond បានត្រឹមជើងឯករង ក្រុមកីឡាបាល់បោះ Masters Steak ទទួលបានមេដាយសំរិទ្ធ និងក្រុមកីឡាបាល់បោះ Krom Soben ទទួលចំណាតថ្នាក់លេខ៤៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top