ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

បារ៉ែន មកដល់ភ្នំពេញថ្ងៃនេះ ត្រៀមជួបកម្ពុជា នាថ្ងៃទី១០-កញ្ញា

ភ្នំពេញ៖ ក្រុមជម្រើសជាតិបារ៉ែន ដែលជាបេក្ខភាពគូប្រជែងទី២ ក្នុងពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 របស់ក្រុម ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ នាវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់នេះ ។

នេះបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ។ ការមកដល់របស់ក្រុម កំពុងឈរលេខរៀងទី១០៩ នៃចំណាត់ថ្នាក់ ពិភពលោកនេះ គឺមុន ២ថ្ងៃ ដែលបារ៉ែន ត្រូវជួបក្រុមម្ចាស់ផ្ទះកម្ពុជា ពោលគឺក្រុមទាំងពីរ ត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិ នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ។ ដូច្នេះបារ៉ែន មានពេលវេលាហ្វឹកហាត់ ២ពេល ដើម្បីត្រៀមជួបក្រុមគោព្រៃកម្ពុជា គឺនៅល្ងាចនេះម្ដង និងការហ្វឹកហាត់ផ្លូវការ នាល្ងាចថ្ងៃច័ន្ទម្ដង ។

គួរដឹងថា នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ បន្ទាប់ពីប្រកួតបើកឆាកកម្ពុជា និងបារ៉ែន រកបានត្រឹម ១ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើរៀងៗខ្លួន ពោលគឺកម្ពុជា ស្មើហុងកុង ១-១ និងបារ៉ែន ស្មើអ៊ីរ៉ាក់ ១-១ ដូចគ្នា ។

ដូច្នេះចាំមើលថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ តើកម្ពុជា អាចបង្កើតកំណត់ត្រាថ្មី ដូចប៉ះហុងកុង ទៀតឬក៏អត់?

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top