ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

​ចរចា​គ្នា​រាប់​ខែ ចុង​ក្រោយ​ PSG ​នៅ​តែ​ទារ​តម្លៃ​នេះ ​ទើប​ព្រម​លក់ Neymar ​

ភ្នាក់ងារ​ Barcelona ​និង​ PSG ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​បារីស ​កាល​ពី​​ម្សិលមិញ​នេះ ដើម្បី​និយាយ​ពី​អនាគត​របស់ Neymar ​ថា​អាច​វៃ​ចេញ​បាន​ឬ​អត់​សម្រាប់​រដូវ​ក្ដៅ​នេះ។

ជា​លទ្ធផល​ក្រុម PSG ​នៅ​តែ​ទាមទារ​លុយ​សុទ្ធ ២៥០​លាន​អឺរ៉ូ​ដដែល​ទើប​ព្រម​លក់​ Neymar ​ឱ្យ​ទៅ Barcelona ​វិញ។ ស្រប​ពេល​សំណើ​ឱ្យ​លុយ​ខ្លះ ថែម​កីឡាករ​ខ្លះ​ទៀត​នោះ ក្រុម PSG ​មិន​ចង់​បាន​កីឡាករ​របស់​ក្រុម Barcelona ​ណា​ម្នាក់​មក​រួម​ក្រុម​នោះ​ទេ។ ការ​ចង់​បាន​តែ​លុយ​សុទ្ធ​និង​តម្លៃ​ខ្លួន​ខ្ពស់​នេះ​ហើយ ទើប​បាន​ជា​ការ​ផ្ទេរ​ណា​មួយ​មិន​ទាន់​កើត​មាន​នោះ​ទេ។

ក្លឹប​ដទៃ​ផ្សេង​ទៀត​ក៏​គ្មាន​នរណា​ហាន​ចូល​មក​សួរ​នាំ​ដែរ ​ដោយ​បច្ចុប្បន្ន​នេះ​មាន​តែ​២​ប៉ុណ្ណោះ​គឺ Barcelona ​និង Real Madrid ។ សាមី​ខ្លួន Neymar ​ចង់​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ចាស់​របស់​ខ្លួនBarca ​វិញ ​ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្រុម​អ្នក​មាន​បុណ្យ​នេះ​មាន​ឱកាស​បាន​ចរចា​ច្រើន​ជាមួយ PSG ។ តែ​តម្លៃ​ខ្ពស់ គឺ​នៅ​តែ​ជា​ឧបសគ្គ​ធំ​សម្រាប់​ការ​ផ្ទេរ​នេះ​ដដែល៕ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top