ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

Ferdinand វាយប្រហារ Dybala ភ្លាមក្រោយជ័យជំនះរបស់ Man United លើ Chelsea

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃចន្ទ ទី១២ ខែសីហានេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Dybala ដែលស្ទើរនឹងអាចផ្លាស់មកលេងជាមួយនឹងក្លឹបបិសាចក្រហម Man United កាលពីរដូវក្តៅកន្លងទៅនោះគឺកំពុងត្រូវបានអតីតវិរៈក្លឹបបិសាចក្រហមលោក Rio Ferdinand ឌឺដងនិងវាយប្រហារភ្លាមនៅក្រោយជ័យជំនះប្រកួតដំបូងក្នុងលីកអង់ក្លេស។

Ferdinand បាននិយាយថា Dybala ដែលបានសម្រេចចិត្តមិនចុះកុងត្រាជាមួយនឹងបិសាចក្រហម Man United ហើយសុខចិត្តបន្តនៅលេងជាមួយនឹង Juventus នោះគឺមិនមែនជាកីឡាករដែលមានសមត្ថភាពស័ក្តសមរបស់ក្លឹបនេះ ឡើយ។ក្នុងនោះលោកបាននិយាយថាជ័យជំនះ៤ទល់ នឹង០ ទៅលើតោខៀវ Chelsea ក្លឹបបិសាចក្រហមបានប្រើប្រាស់កីឡាករដែលមានអាយុជាមធ្យមតែ២៤ឆ្នាំ ប៉ុណ្ណោះ។

Ferdinand បានបន្តទៀតថាការខកខានមិនបានចុះហត្ថលេខាទិញ Dybala គឺបានក្លាយទៅជារឿងដ៏ល្អបំផុតសម្រាប់ក្លឹបនិងជាពិសេសគ្រូ បង្វឹកលោក Solkjare ទៅវិញដោយក្លឹបនឹងអាចចាប់ផ្តើមប្រើប្រាស់ថ្នាលយុវជនកាន់តែច្រើននាពេលខាងមុខ៕


 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top