ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

មិន​ធម្មតា! ​លីគ​ហុល្លង់ ​ឱ្យ​ក្រុម Ajax ​សម្រាក​មិន​បាច់​ប្រកួត ​ទុក​កម្លាំង​ទម្លាក់ Spurs ​

Eredivisie ​លីគ​កំពូល​របស់​ហុល្លង់ ​បាន​ប្រកាស​លើក​ការ​ប្រកួត​របស់​ក្រុម Ajax ​ហើយ ​ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​នេះ ​សម្រាក​គ្រប់​គ្រាន់ ត្រៀម​តតាំង​ជាមួយ​ក្រុម Spurs ​នៅ​ពាន Champions League ។

Ajax ​នឹង​ត្រូវ​លេង​១​ប្រកួត​ទៀត​ក្នុង​លីគ ​មុន​ប៉ះ​ក្រុម Spurs ​នៅ​ថ្ងៃ​៣០​ខែ​មេសា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ យ៉ាងណាមិញ ​លីគ​មួយ​នេះ​បាន​ប្រកាស​ជា​ផ្លូវការ ​ផ្អាក​ការ​ប្រកួត​១​ប្រកួត​នោះ​ហើយ ដើម្បី​ឱ្យ Ajax ​សម្រាក ​និង​ខ្លាច​លេង​ទៅ​មាន​កីឡាករ​ណា​របួស ​នាំ​ឱ្យ​ខាត​បង់​ធំ ​ពេល​ប៉ះ​ក្រុម Spurs ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ។

នេះ​ជា​គុណ​ប្រយោជន៍​មួយ​ធំ​សម្រាប់​ក្រុម Ajax ​ហើយ ព្រោះ​ពួកគេ​នឹង​មាន​ពេល​ហ្វឹកហាត់​បាន​ដិតដល់ ​ជា​ពិសេស​មិន​ភ័យ​ខ្លាច​កីឡាករ​ណា​ម្នាក់​របួស​ឡើយ។ តែ​បើ​មើល​ទៅ Spurs ​ហាក់​ដូចជា​ធ្ងន់​បន្តិច ព្រោះ​នៅ​ចុង​សប្ដាហ៍​នេះ Premier League ​មិន​បាន​សម្រាក​ទេ ​ហើយ​ពួកគេ​ត្រូវ​ប៉ះ​ក្រុម Man City ​ទៀត ដែល​ជា​គូ​សង​សឹក។

ក្រុម Spurs ​នឹង​មិន​អាច​ទុក​ជើង​ច្រើន​បាន​ទេ ​ព្រោះ​ប៉ះ Man City ​ក៏​ជា​ប្រកួត​សំខាន់​មួយ​ដែរ។ ប្រសិន​បើ​ពួកគេ​ចាញ់ ​នោះ​ការ​ប្រជែង​តំណែង Top4 ​នឹង​កាន់​តែ​តានតឹង​ខ្លាំង​ឡើង​សម្រាប់​ក្រុម​មួយ​នេះ៕ ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សំណាងមកតាមមាត់មែន! ថាគាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ យកហេង ម... - 18/09/2019 17:39
  • តើប្រទេសវៀតណាម ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនភាពជាដៃគូយុទ... - 18/09/2019 16:29
  •  សត្វខ្លា ១៤៧ក្បាល ដែលប៉ូលីសថៃរឹបអូសពីវត្តមួយ ពេលនេះ ងាប់អស់... - 18/09/2019 16:23
  • រកឃើញ អ្នកឈ្នះរង្វាន់ ១ពាន់ដុល្លារចំនួន ២៦នាក់ ពីស្រាបៀរអាន់... - 18/09/2019 16:03
  •  អាមេរិក  ហោះហើរយន្ដហោឈ្លបយកការណ៍ លើកូរ៉េខាងត្បូង  ដើម្បីប្រ... - 18/09/2019 15:50
  • លោក Musk និងលោក Jack Ma មានឈ្មោះក្នុងបញ្ជីអ្នកដឹកនាំឆ្នើមៗខា... - 18/09/2019 15:48
  • យ៉េន ឌីណាប៉ះមិត្តចាស់ថៃ នៃការប្រកួតខ្សែក្រវាត់ខារ៉ាបាវរដូវកា... - 18/09/2019 15:30
  • ក្រោយបញ្ហាខ្សែការពាររបស់ក្លឹបកីឡាករអ្នកចាំទីLenoចេញមកនិយាយថា... - 18/09/2019 15:15
  • Toyota ចាប់ផ្តើមលក់រថយន្ត Corolla sedan ស៊េរីថ្មីជាលើកទី១ក្ន... - 18/09/2019 15:06
  • Mascots ខ្លាឃ្មុំផេនដាយក្សបង្ហាញខ្លួន សម្រាប់ព្រឹត្តិការណ៍ អ... - 18/09/2019 14:40
  • Please wait 8  seconds, if skip Close

    X

    ads

    Top