ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មាន​តែ​ម្នាក់​ទេ​ ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ ប្រចាំ​ខែ​ក្នុង​ PL ៣​ដង​ក្នុង​មួយ​រដូវ​កាល

ជានិច្ចកាល​ ក្នុង​មួយ​រដូវ​កាល​ កម្រ​មាន​កីឡាករ​ណា​ ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ក្នុង​ Premier League បាន​ច្រើន​ដង​ទេ​។ យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Liverpool កីឡាករ​ Mohamed Salah ជា​កីឡាករ​តែ​មួយ​រូប​គត់​ ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ ចំនួន​ ៣​ដង​ ក្នុង​មួយ​រដូវ​កាល។

ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ ធ្លាប់​​ធ្វើ​រឿង​នេះ ​បាន​នៅ​ក្នុង​រដូវ​កាល​ ២០១៧/១៨ ដោយ​កាល​នោះ​ រូប​គេ​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម ​ប្រចាំ​ខែ​វិច្ឆិកា ប្រចាំ​ខែ​កុម្ភៈ និង​ប្រចាំ​ខែ​មីនា។

ក្រៅ​ពី​ជាប់​កំណត់ត្រា ​ខាង​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ កីឡាករ​រូប​នេះ​ក៏​បាន​ ឈ្នះ​ពាន​ស្បែកជើង​មាស ​ក្នុង​លីគ​កំពូល​អង់គ្លេស​ ដោយ​រូប​គេ​រក​គ្រាប់​បាល់​ ៣២​គ្រាប់ ហើយ​ក៏​ជា​ជើង​ឯក​នៃ​ពាន​កីឡាករ​ឆ្នើម ​ប្រចាំ​រដូវ​កាល ២០១៧/១៨ ក្នុង​ Premier League ផង​ដែរ។

ចំណែក​ឯ​ក្នុង​រដូវ​កាល​ ២០១៨/១៩​វិញ​ Salah កំពុង​តែ​ប្រទាញប្រទង់​គ្នា​ក្នុង​ការ​ដណ្ដើម ​យក​ពាន​ស្បែកជើង​មាស​នៅ Premier League ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​កំពូល​ៗ ​ដទៃ​ទៀត​ ដោយ​គិត​ត្រឹម​ពេល​នេះ​ដែរ រូប​គេ​រក​បាន ១៨​គ្រាប់៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោក ងិន សុខបញ្ញា ចូលរួមមហាសន្និបាត សហព័ន្ធកីឡា ទ្រីយ៉ាត្លុងអ... - 20/06/2019 11:50
  • សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ប្រកាសប្រកួតអុកចត្រង្គ ជើងឯកថ្ន... - 20/06/2019 11:43
  • ការស្រាវជ្រាវដ៏ធំបំផុតនិយាយថា យើងមិនទាន់បានរកឃើញ សញ្ញាណាមួយន... - 20/06/2019 11:30
  • យន្តហោះអគ្គិសនី បញ្ចូលថ្មមួយម៉ោង ហោះបាន ១៦០គីឡូម៉ែត្រ - 20/06/2019 11:12
  • កូរ៉េខាងត្បូង ជំរុញឲ្យមានកិច្ចប្រជុំកំពូល អន្ដរកូរ៉េ មុនឬក្រ... - 20/06/2019 11:04
  • ប្រវត្តិដ៏កំសត់ របស់រាជនីសំឡេងមាស រស់ សិរីសុទ្ធា ដែលពលរដ្ឋខ្... - 20/06/2019 10:57
  • Mbappe ចង់​ដើរ​តាម​គំរូ​របស់ Zlatan និង​កីឡាករ​ដទៃ​ទៀត​ ដោយ​... - 20/06/2019 10:54
  • Neymar ត្រូវ UEFA ពិន័យ​មិន​ឲ្យ​លេង UCL ៣​ប្រកួត​រដូវ​កាល​ក្... - 20/06/2019 10:51
  • ដំណឹងល្អសម្រាប់ Liverpool ក្រោយប្រធានក្លឹប Lyon អះអាងថា Feki... - 20/06/2019 10:19
  • ប៉េណាល់ទី​របស់ Messi ជួយ​បន្ត​ដង្ហើម​អាហ្សង់ទីន​នៅ Copa Amer... - 20/06/2019 10:17
  • Please wait 8  seconds, if skip Close

    Top