ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

Man Utd ជាប់​ជា​ក្លឹប​ ដែល​ទទួល​បាន ​ការ​ផ្ដល់​បាល់​​ប៉េណាល់ទី​ ច្រើន​ជាង​គេ​ក្នុង​ PL នៅ​រដូវ​កាល​នេះ

ក្រោយ​ពី​ខ្សែ​បម្រើ​បារាំង​កីឡាករ​ Paul Pogba ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​ ២​គ្រាប់​ ក្នុង​ប្រកួត​ប៉ះ​នឹង​ West Ham កាល​ពី​យប់​ថ្ងៃ​សៅរ៍ ក្លឹប​ Manchester United ក្លាយ​ជា​ក្លឹប​ដែល​ទទួល​បាន​ការ​ផ្ដល់​​បាល់​ពិន័យ​ ១១​ម៉ែត្រ​ច្រើន​ជាង​គេ នៅ​ក្របខ័ណ្ឌ​ Premier League ក្នុង​រដូវ​កាល​នេះ។

ក្លឹប​ដែល​មាន​រហស្សនាម ​បិសាច​ក្រហម​មួយ​នេះ​ មាន​ឱកាស​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ​បាន ១២​លើក​ តាម​ពី​ក្រោយ​ដោយ​ក្លឹប​ Crystal Palace ដែល​ទទួល​បាន​ឱកាស​ស៊ុត​ ១១​លើក។

យ៉ាង​ណា​មិញ ក្នុង​ចំណោម​ ១២​ដង​នោះ ក្លឹប​ Manchester United ស៊ុត​ចូល​បាន​តែ ៩​ដង​ទេ​ ខណៈ​ក្លឹប​ Crystal Palace ស៊ុត​ចូល​បាន ១០​ដង​ ក្នុង​ចំណោម​ការ​ផ្ដល់​បាល់​ប៉េណាល់ទី ១១​ដង​។

គ្រាប់​បាល់​ប៉េណាល់ទី​ទាំង​ ៩​គ្រាប់​នោះ រក​បាន​ដោយ​ខ្សែ​បម្រើ​ Paul Pogba ចំនួន ៧​ដង ហើយ​ ២​ដង​ទៀត​ រក​បាន​ដោយ​ ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ​ Anthony Martial និង​ខ្សែ​ស្លាប​អង់គ្លេស​កីឡាករ​ Jesse Lingard។ ក្រៅពី​ស៊ុត​ចូល​បាល់​ ១១​ម៉ែត្រ​ច្រើន​ជាង​ Pogba ក៏​ជា​អ្នក​ខកខាន​ស៊ុត​បាល់​ ប៉េណាល់ទី​ទាំង​ ៣​ដង​នោះ​ដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Manchester United កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ ៥​ ដោយ​លេង​បាន ៣៣​ប្រកួត​ និង​មាន​ ៦៤​ពិន្ទុ ខណៈ​ក្លឹប​ Chelsea លេង​បាន ៣៤​ប្រកួត​ នៅ​ឈរ​លេខ ៤​ និង​មាន​ ៦៦​ពិន្ទុ រីឯ​ Arsenal វិញ​នៅ​លេខ ៦ តែ​លេង​បាន​តែ​ ៣២​ប្រកួត និង​មាន​ ៦៣​ពិន្ទុ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សំណាងមកតាមមាត់មែន! ថាគាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ យកហេង ម... - 18/09/2019 17:39
  • តើប្រទេសវៀតណាម ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនភាពជាដៃគូយុទ... - 18/09/2019 16:29
  •  សត្វខ្លា ១៤៧ក្បាល ដែលប៉ូលីសថៃរឹបអូសពីវត្តមួយ ពេលនេះ ងាប់អស់... - 18/09/2019 16:23
  • រកឃើញ អ្នកឈ្នះរង្វាន់ ១ពាន់ដុល្លារចំនួន ២៦នាក់ ពីស្រាបៀរអាន់... - 18/09/2019 16:03
  •  អាមេរិក  ហោះហើរយន្ដហោឈ្លបយកការណ៍ លើកូរ៉េខាងត្បូង  ដើម្បីប្រ... - 18/09/2019 15:50
  • លោក Musk និងលោក Jack Ma មានឈ្មោះក្នុងបញ្ជីអ្នកដឹកនាំឆ្នើមៗខា... - 18/09/2019 15:48
  • យ៉េន ឌីណាប៉ះមិត្តចាស់ថៃ នៃការប្រកួតខ្សែក្រវាត់ខារ៉ាបាវរដូវកា... - 18/09/2019 15:30
  • ក្រោយបញ្ហាខ្សែការពាររបស់ក្លឹបកីឡាករអ្នកចាំទីLenoចេញមកនិយាយថា... - 18/09/2019 15:15
  • Toyota ចាប់ផ្តើមលក់រថយន្ត Corolla sedan ស៊េរីថ្មីជាលើកទី១ក្ន... - 18/09/2019 15:06
  • Mascots ខ្លាឃ្មុំផេនដាយក្សបង្ហាញខ្លួន សម្រាប់ព្រឹត្តិការណ៍ អ... - 18/09/2019 14:40
  • Please wait 8  seconds, if skip Close

    X

    ads

    Top