ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្លឹប៥ ដែលGareth Bale អាចនឹងផ្ទេរទៅលេង ក្រោយពេលដែល Real Madrid បញ្ជាក់ច្បាស់ហើយថា មិនចង់បាន

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១១ ខែមេសាបានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid បានបញ្ជាក់ច្បាស់ហើយ អំពីអនាគតរបស់ខ្សែប្រយុទ្ធអង់គ្លេស Gareth Bale ដែលមិនព្រមសូម្បីព្យាយាម ប្រើប្រាស់ភាសាអេស្បាញសោះ ទោះបានលេងនៅអេស្បាញ អស់ជាច្រើនឆ្នាំ ហើយក្តីរូបនេះ។

ក្លឹបបានហៅភ្នាក់ងារកីឡាករ មកបញ្ជាក់ពីផែនការរបស់ក្លឹប ដែលនឹងមិនមានវត្តមាន កីឡាកររូបនេះទៀតឡើយ។ នេះមានន័យថា ក្លឹបនឹងអនុញ្ញាតិ ឲ្យកីឡាកររូបនេះ ដើរចេញពីក្លឹបទាំងដែលកុងត្រាចាស់ នៅសល់ក្តី ប៉ុន្តែជឿជាក់មិនស្ថិតនៅក្នុងតម្លៃថោក ជាង១៧០លានផោនឡើយ។

រយៈពេល៦ឆ្នាំនៅទីនេះ Bale មិនអាចបំពេញបំណងរបស់អ្នកគាំទ្រ និងគ្រូបង្វឹកបានឡើយ ទំនាក់ទំនងជាមួយនឹងមិត្តរួមក្លឹប ក៏មិនសូវល្អដែរ ដោយសារតែភាសា។ ការបង្ហាញខ្លួនបាន៣៨ដង នៅរដូវកាលនេះ គេរកគ្រាប់បាន១៤គ្រាប់ ប៉ុន្តែនៅតែមិនអាចពេញចិត្ត របស់គ្រូបង្វឹករបស់ក្លឹប ជាពិសេសលោក Zidane បានឡើយ។

ទោះបីជាក្លឹបបិសាចក្រហម Man United គឺជាក្លឹបដែលបានបង្ហាញ ពីបំណងចង់បាន ខ្សែប្រយុទ្ធរូបនេះខ្លាំងជាងគេក្តី ប៉ុន្តែជឿជាក់ថាក្លឹប៤ផ្សេងទៀត សុទ្ធតែមានឱកាស ក្នុងការចចារទិញយក​ Bale វ័យ២៩ឆ្នាំនេះ បានដូចគ្នា ក្នុងនោះមានដូចជា Spurs, Bayern Munich, ChelseaនិងInter Milanផង៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • ជប៉ុន ងាកមកបង្ហាញ ភាពទន់ភ្លន់ ចំពោះកូរ៉េខាងជើង និងរុស្ស៊ី - 24/04/2019 09:06
  • លោក គីម ជុងអ៊ុន នឹងទស្សនកិច្ច ប្រទេសរុស្ស៊ីក្នុងពេល ឆាប់ៗ សម... - 24/04/2019 09:02
  • Juventus ប្រជែងSpurs ចចារទិញកីឡាករវ័យក្មេង តម្លៃ៤០លានផោន ម្ន... - 23/04/2019 19:52
  • លោក Mark Zuckerberg អាចនឹងប្រឈមមុខការ ត្រួតពិនិត្យពី FTC ដោយ... - 23/04/2019 19:47
  • សាកសពសត្វ នៃចក្រភព Incas ១០០ក្បាលតុបតែង ចម្រុះពណ៌ និងខ្សែក ម... - 23/04/2019 18:58
  • ស្មាតហ្វូន ចិនកំពុងវាយលុកឡើង វិញជាមួយអតិថិជន នៅប្រទេសអ៊ីរ៉ាក... - 23/04/2019 18:53
  • Please wait 8  seconds, if skip Close

    Top