The Sunsports ចេញផ្សាយនៅថ្ងៃចន្ទទី១១ខែកុម្ភៈនេះបានឲ្យដឹងថា មកដល់ពេលនេះជឿ ជាក់ថា ម្ចាស់ ក្លឹបបិសាច ក្រហម Man United បានសម្រេចចិត្តរួចរាល់ហើយថា Ole Solkjare គឺជាបុគ្គលដ៏សាកសមបំផុតសម្រាប់តំណែង គ្រូបង្វឹកពេញសិទ្ធ ប៉ុន្តែយ៉ាងណាក្តីក្លឹបនឹងមិនទំនងជាធ្វើការប្រកាសផ្លូវការរហូតដល់រដូវក្តៅឡើយ។
បុរសជនជាតិន័រវេ Ole Solkjare រូបនេះបានដឹកនាំក្លឹបឈ្នះ១០ប្រកួតមកហើយក្នុងចំណោម១១ ប្រកួតក្នុងនាមជាគ្រូបង្វឹក បណ្តោះអាសន្នក្រោយការមកជំនួសតំណែងរបស់លោកJose Mourinhoកាលពីប៉ុន្មានខែមុន។
បើទោះបីជាមានព័ត៌មានជាច្រើន អំពីការទាក់ទងគ្នារវាងក្លឹបជាមួយនឹងគ្រូបង្វឹក Spurs លោក Pochettino ក្តីប៉ុន្តែទាំង អ្នក គាំទ្រនិងកីឡាករជាពិសេសលោក Ed Woodward ហាក់មានទំនុកចិត្តខ្លាំងជាមួយនឹង Solkjare កាន់តែខ្លាំង ឡើងផងដែរ៕