ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Draxler ថា PSG សម្បូរ​កីឡាករ​ល្អ​ៗ​នឹង​បិទ​មិន​ឲ្យ Pogba ធ្វើ​អ្វី​ចេញ​នៅ​យប់​នេះ

ខ្សែ​បម្រើ​ប្រយុទ្ធ Julian Draxler បាន​លើក​ឡើង​ថា Paris Saint-Germain មាន​កីឡាករ​​ មាន​សមត្ថភាព​ ច្រើន​ក្នុង​ការ​បញ្ឈប់ Paul Pogba នៅ​ពាន​រង្វាន់  Champions League រាត្រី​នេះ​ម៉ោង ៣​ទៀបភ្លឺ។

PSG នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Old Trafford  ដើម្បី​ប្រកួត​ជើង​ទី​មួយ​​នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ទល់​នឹង​ United ដែល​ជា​ក្រុម​កំពុង​រក្សា​ទម្រង់​លេង​ល្អ​​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក Ole Gunnar Solskjaer។ ជ័យជម្នះ ៣-០​ លើ Fulham កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​គឺ​ជា​ការ​ឈ្នះ​១០​ប្រកួត​ក្នុង​ចំណោម​១១​ប្រកួត​ គិត​គ្រប់​កម្មវិធី​ចាប់​តាំង​ពី Solskjaer ចូល​មក​ជំនួស  Jose Mourinho កាល​ពី​ខែ​ធ្នូ។

វត្តមាន​របស់ Solskjaer ក៏​បាន​ស្រោចស្រង់​ទម្រង់​លេង​របស់ Pogba ឡើង​វិញ​ ដោយ​គេ​រក​បាន​២​គ្រាប់​ពេល​ជួប Fulham និង​ជា​គ្រាប់​ទី​១១​ក្នុង Premier League រដូវ​កាល​នេះ។ យ៉ាង​នេះ​ក្ដី Draxler កីឡាករ​របស់ PSG ជឿជាក់​ថា មិត្ត​រួម​ក្រុម​របស់​គេ​​អាច​បញ្ឈប់​ Pogba មិន​ឲ្យ​ធ្វើ​អ្វី​កើត។

និយាយ​ក្នុង​សន្និសីទកាសែត Draxler ថា៖ "ពួក​គេ​មាន​កីឡាករ​ល្អ​ច្រើន​ក្នុង​ក្លឹប Man United ជា​ពិសេស​ខ្សែ​បម្រើ​ដែល​មាន Pogba និង​ Nemanja Matic។ ពួក​គេ​នឹង​ក្លាយ​ជា​កីឡាករ​នាំ​លេង​ក្នុង​ការ​ប្រកួត។ ប៉ុន្តែ​ពួក​យើង​ក៏​មាន​កីឡាករ​មាន​គុណភាព​ដូច​គ្នា។ កីឡាករ​របស់​ពួក​យើង​​លើ​ពី​មាន​សមត្ថភាព"៕ ​

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Asahi Holdings ទិញក្រុមហ៊ុន Carlton & United Brewe... - 20/07/2019 21:53
  • លោក ទៀ សុខា ដឹកនាំកិច្ចប្រជុំ លើកិច្ចការមួយចំនួន ជាមួយក្រុមក... - 20/07/2019 19:45
  • Atletico Madrid ជោគជ័យទិញ បានខ្សែការពារថែម ម្នាក់ទៀតម្លៃ ២៥ល... - 20/07/2019 19:31
  • ក្រុមហ៊ុនការពារជាតិតួកគី ប្រឈមមុខនឹងការខាតបង់ បណ្ដោះអាសន្ន ក... - 20/07/2019 19:30
  • កម្ពុជា និង៣ប្រទេសទៀត គ្មានមេដាយនៃព្រឹត្តិការណ៍ ការប្រកួតកីឡ... - 20/07/2019 19:27
  • សិក្ខាសាលាស្ដីពី​ បច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ ធ្វើដំណ... - 20/07/2019 19:05
  • ភេសជ្ជៈប៉ូវកម្លាំង វើក លើកទឹកចិត្តយុវជន យុវតីកម្ពុជា អោយចូលរ... - 20/07/2019 18:59
  • គនុសិស្សវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា ២០នាក់ វគ្គបណ្តុះបណ... - 20/07/2019 18:56
  • ប្រទេសជប៉ុន កំពុងតែបង្កើនការសិក្សា លើបទបញ្ជារបស់គម្រោង Libra... - 20/07/2019 18:54
  • Manny Pacquiao ប៉ះ Keith Thurman លើសង្វៀន MGM Grand ស្ថិតក្ន... - 20/07/2019 18:51
  • Please wait 8  seconds, if skip Close

    Top