ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Scholes ត្រូវ​បាន​តែង​តាំង​ ជា​អ្នក​ចាត់ការ​ក្លឹប​នៅអង់គ្លេស​

កាល​ពី​ពេល​អម្បាញ់ មិញ​នេះ អតីត​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ និង​ក្លឹប​ Manchester United លោក Paul Scholes ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់ការ​ក្លឹប​ Oldham Athletic ដែល​ជា​ក្លឹប​ក្នុង​លីគ ​លំដាប់​ទី៤ របស់​ប្រទេស​អង់គ្លេស​។

លោក​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ Oldham ក្នុង​រយៈពេល​ ១​ឆ្នាំ​កន្លះ​ ដែល​នេះ​ជា​កុងត្រា​ដំបូង​បង្អស់​នៅអាជីព​របស់​បុរស​វ័យ​ ៤៤​ឆ្នាំ​រូប​នេះ​ ក្នុង​ការ​​ចូល​ធ្វើ​ជា​ការងារ​ដឹកនាំ​ក្រុម​បាល់ទាត់​។

មុន​នឹង​មាន​ការ​តែងតាំង​នេះ មាន​ក្ដី​ព្រួយបារម្ភ​ជា​ច្រើន​ ដោយសារ​តែ​ Scholes បាន​កាន់កាប់​នូវ​ចំណែក​ភាគ​ហ៊ុន​ ១០​% ក្នុង​ក្លឹប​ Salford City ដែល​ជា​ក្លឹប​លំដាប់​ ៥ ហើយ​កំពុង​ប្រឹងប្រែង​ក្នុង​ការ​ឡើង​មក​កាន់​លីគ​លំដាប់​ទី ៤។

តែ​ក្នុង​ការ​ជួប​ប្រជុំ​ថ្នាក់​ដឹកនាំ​លីគ​បាល់ទាត់​អង់គ្លេស​ EFL បាន​បញ្ជាក់​ថា​ Scholes មិន​មាន​បញ្ហា​ក្នុង​ដឹកនាំ​ក្លឹប​លីគ​លំដាប់​ ៤ Oldham ទេ​ ទោះ​ជា​គាត់​មាន​ភាគ​ហ៊ុន​ជាមួយ​ក្លឹប​ Salford City ក៏​ដោយ​។

បើ​តាម​សារព័ត៌មាន​ Sky Sports អតីត​កីឡាករ​ Manchester United ជំនាន់​ឆ្នាំ១៩៩២​ រូប​នេះ នឹង​មិន​អាច​ចុះ​កុងត្រា​យក​កីឡាករ​របស់​ក្លឹប​ Salford City ឬ​លក់​កីឡាករ​ឲ្យ​ក្លឹប​នេះ​ឡើយ៕

ប្រភព៖Sabay 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Asahi Holdings ទិញក្រុមហ៊ុន Carlton & United Brewe... - 20/07/2019 21:53
  • លោក ទៀ សុខា ដឹកនាំកិច្ចប្រជុំ លើកិច្ចការមួយចំនួន ជាមួយក្រុមក... - 20/07/2019 19:45
  • Atletico Madrid ជោគជ័យទិញ បានខ្សែការពារថែម ម្នាក់ទៀតម្លៃ ២៥ល... - 20/07/2019 19:31
  • ក្រុមហ៊ុនការពារជាតិតួកគី ប្រឈមមុខនឹងការខាតបង់ បណ្ដោះអាសន្ន ក... - 20/07/2019 19:30
  • កម្ពុជា និង៣ប្រទេសទៀត គ្មានមេដាយនៃព្រឹត្តិការណ៍ ការប្រកួតកីឡ... - 20/07/2019 19:27
  • សិក្ខាសាលាស្ដីពី​ បច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ ធ្វើដំណ... - 20/07/2019 19:05
  • ភេសជ្ជៈប៉ូវកម្លាំង វើក លើកទឹកចិត្តយុវជន យុវតីកម្ពុជា អោយចូលរ... - 20/07/2019 18:59
  • គនុសិស្សវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា ២០នាក់ វគ្គបណ្តុះបណ... - 20/07/2019 18:56
  • ប្រទេសជប៉ុន កំពុងតែបង្កើនការសិក្សា លើបទបញ្ជារបស់គម្រោង Libra... - 20/07/2019 18:54
  • Manny Pacquiao ប៉ះ Keith Thurman លើសង្វៀន MGM Grand ស្ថិតក្ន... - 20/07/2019 18:51
  • Please wait 8  seconds, if skip Close

    Top