ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទីន ដែលបាត់ខ្លួននៅ លើដៃសមុទ្រអង់គ្លេស

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ថា ការស្វែងរក និងជួយសង្គ្រោះ សម្រាប់ យន្ដហោះដែលបាត់ខ្លួនដែលផ្ទុកសញ្ញាថ្មីរបស់ក្លឹប Cardiff City ដែលមានវត្តមានកីឡាករបាល់ទាត់លោក Emiliano Sala ត្រូវបានផ្អាក បន្ទាប់ពីថ្ងៃលិចកាលពីថ្ងៃអង្គារ ហើយឱកាសនៃការរស់រានមាន ជីវិតរបស់កីឡាករបាល់ ទាត់អាហ្សង់ទីនរូបត្រូវបានគេភ័យខ្លាចថា  "ស្តួចស្តើងបំផុត"  ។ យោងតាមការបញ្ជាក់ឲ្យដឹងពីប៉ូលិស Guernsey ដែលទទួលខុសត្រូវចំពោះបេសកកម្មនេះ ។

លោក Sala បានផ្លាស់ប្តូរពីក្លិប Nantes ទៅលេងឲ្យក្លឹប Cardiff City ក្នុងក្របខ័ណ្ឌ Premier League សម្រាប់តម្លៃខ្លួន កំណត់ត្រារបស់ក្លឹបចំនួន១៥លានផោនកាលពីចុងសប្តាហ៍មុន ។

បន្ទាប់ពីជួបជាមួយមិត្តរួមក្រុមរបស់គាត់នៅទីក្រុង Nantes កីឡាករ Sala ត្រូវបានគេរំពឹងថា នឹងនាំយកយន្តហោះ ធុនស្រាលហោះចេញពីទីក្រុង Nantes ឆ្ពោះទៅកាន់ទីក្រុង Cardiff កាលពីល្ងាចថ្ងៃចន្ទ ។ យន្ដហោះបានបាត់ ការទាក់ ទងពីរ៉ាដានៅពេលហោះហើរលើប៉ុស្តិ៍អង់គ្លេស ។អាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំងបានបញ្ជាក់ថា លោក Sala កំពុងស្ថិតនៅលើយន្តហោះនៅពេល ដែលយន្ត ហោះបានបាត់ខ្លួន ។

ប្រតិបត្ដិការស្វែងរកនិ ងជួយសង្គ្រោះកំពុងដំណើរការភ្លាមៗ បន្ទាប់ពីយន្តហោះបានបាត់ពីរ៉ាដា ប៉ុន្តែត្រូវផ្អាកមួយយប់ នៅចន្លោះថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដោយសារតែបញ្ហាប្រឈមនៅលើសមុទ្រ មុនពេលដំណើរការរុក រកបានបន្តនៅ ព្រឹកថ្ងៃអង្គារ ។

ប៉ូលិសប្រចំានៅ Guernsey បានឲ្យដឹងថា "យើងមិន បានរកឃើញសញ្ញាណា មួយនៃអ្នកដែលនៅលើយន្តហោះនោះទេ ប្រសិនបើពួកគេបានចុះចតនៅ លើសមុទ្រនោះ ឱកាសនៃការរស់ រានមានជីវិតនៅដំណាក់ កាលនេះមានតិច តួចណាស់" ។អាជ្ញាធរបានសម្រេចផ្អាកប្រតិបត្តិការរុករក និងជួយសង្គ្រោះក្រោយ ពេលថ្ងៃលិចនៅម៉ោងប្រហែល៥ល្ងាច ម៉ោង ក្នុងស្រុក។

ប៉ូលិសនៅ Guernsey បានឲ្យដឹងទៀតថា "ផែនការនាពេលបច្ចុប្បន្ននេះ សម្រាប់ការរុករកនឹងបន្តនៅថ្ងៃរះនៅថ្ងៃស្អែក" ។លោក Sala វ័យ២៨ឆ្នាំបានរកគ្រាប់បាល់បានចំនួន១២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៩លើកសម្រាប់ក្រុម Nantes នៅក្នុងរដូវកាលនេះ ។សហព័ន្ធកីឡាបាល់ទាត់បារាំងហៅកាត់ (FFF) បានសម្រេចថា ការប្រកួតវិលជុំនៃការទាត់ របស់ បារំាង រវាងក្រុម Nantes និងក្រុម Entente Sannis Saint-Gratien ត្រូវបានពន្យារពេលរហូតដល់ថ្ងៃអាទិត្យ ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • មិនទាន់ត្រឡប់ ពីបន្ទាយទាហានផង Ji Yang Wook បានទទួលថតរឿងថ្មី... - 18/04/2019 19:41
  • WIPO៖ កំពូលក្រុមហ៊ុន បច្ចេកវិទ្យា ទំាង១០ដាក់ពាក្យ ប័ណ្ណប៉ាតង... - 18/04/2019 19:20
  • ទស្សនា ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត ទាំង១០ នៅឆ្នាំ២០១៩ - 18/04/2019 16:15
  • ហ្សូមចាប់ព្រះច័ន្ទ ហ្សូមអាយដូលរបស់អ្នក ជាមួយ P30 សេរ៊ីក្នុងក... - 18/04/2019 15:33
  • ការសិក្សា​មួយ​រកឃើ​ថា​មនុស្ស​ប្រុសពុក​មាត់​ស្រមូមមាន​មេរោគច្... - 18/04/2019 15:06
  • De Gea ជេរស្ដី​ខ្លួន​ឯង​ធ្វើ​បាន​មិន​ល្អ បំផ្លាញ​ក្ដី​ស្រមៃ​... - 18/04/2019 15:02
  • រូបថតយន្តហោះចារកម្ម U2 មិនត្រូវចាត់ចូលក្នុង ទសវត្សឆ្នាំ៥០ និ... - 18/04/2019 14:51
  • ទ្វីបអាស៊ី បោះជំហានដំបូង នៅលើផ្លូវឆ្ពើទៅកាន់ ការប្រកួត World... - 18/04/2019 13:38
  • BMW នឹងប្រមូលយានយន្ត ៣៦០,០០០គ្រឿង នៅចិនដោយសារបញ្ហា ពោងសុវត្ថ... - 18/04/2019 13:12
  • ក្រុមហ៊ុន​បុ​រី​ធំៗ​ជាច្រើន ​កំពុង​ចាប់អារម្មណ៍​​ វិនិយោគ​នៅ... - 18/04/2019 13:08
  • Please wait 8  seconds, if skip Close

    Top