ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Man Utd អាច​នឹង​នាំ​យក​ Coutinho ខណៈ​ Barcelona កំពុង​ចង់​លក់

Man Utd នឹងមានឱកាស​នាំ​យក Philippe Coutinho ប្រសិន​បើ​​ក្លឹប​បិសាច​ក្រហម ​ហ៊ាន​ចាយ​សន្ធឹក​សន្ធាប់ ​​តាម​តម្លៃ​ដែល​ Barcelona ទាមទារ ខណៈ​ដែល​ក្លឹប​កាតាឡាន់​ត្រូវ​គេ​រាយការណ៍​ថា ​កំពុង​ចង់​បាន Neymar ត្រលប់​ទៅ​វិញ។

​​​​Manchester United ត្រូវ​បាន Daily Star រាយការណ៍​ថា ​អាច​នឹង​ត្រៀម​លុយ​១​វ៉ាលី​ធំ​ ដើម្បី​​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​​ នា​រដូវ​ក្តៅ​ខាង​មុខ នៅ​ពេល​ដែល​​​គ្រូ​បង្វឹក ​អចិន្ត្រៃយ៍​ថ្មី​ត្រូវ​បាន​តែងតាំង។

Ole Gunnar Solskjaer មិនត្រូវបានគេរំពឹងថា​លោក ​នឹង​នាំ​យក​កីឡាករ​ថ្មី​ នៅ​ក្នុង​ខែ​មករា​នេះ​ឡើយ នៅ​ពេល​ដែល​ក្លឹប​នឹង​កំណត់​ទិសដៅ​ នៃ​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​នៅ​រដូវក្តៅ​ខាង​មុខ។

កីឡាករ​ដែល​ត្រូវ​គេ​ភ្ជាប់​នឹង​ការ​ផ្ទេរ​ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​ទៅ​ទឹកដី Old Trafford គឺ​អតីត​ខ្សែ​បម្រើ Liverpool កីឡាករ Coutinho ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ទាន់​ត្រូវ​បាន​ Barcelona ថា​នឹង​លក់​ចេញ​ក្នុង​តម្លៃ​ប៉ុន្មាន​ នៅ​ឡើយ​​ទេ ប៉ុន្តែ​គេ​ជឿ​ថា​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ ​អាច​ទាមទារ​យ៉ាង​ហោច​ណាស់​ ស្មើ​នឹង​តម្លៃ​ដែល​បាន​ទិញ Coutinho ពី​ Liverpool តម្លៃ ១៤២ លាន​ផោន (១៨២ លាន​ដុល្លារ) កាល​ពី​១២​ខែ​មុន។

កីឡាករ​ប្រេស៊ីល បាន​ចូល​លេង​​ទើប​បាន ​ចូល​លេង​តែ​៩​ប្រកួត​ប៉ុណ្ណោះ​នៅ La Liga ស៊ុត​បាន​៤​គ្រាប់ ព្រោះ​ Coutinho មិន​ស្ថិត​ក្នុង​ជម្រើស​របស់​លោក Ernesto Valverde ទេ។

​ដោយសារ​តែ Coutinho ​មិន​សូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ Valverde ក្លឹប​បិសាច​ក្រហម​ អាច​​នឹង​ទាញ​ប្រយោជន៍​ ពី​ស្ថានភាព​នេះ​បាន ​នៅ​រដូវ​ក្តៅ​ខាង​មុខ។

យោងទៅតាម​សារព័ត៌មាន​អ៊ីតាលី Calciomercato ក្លឹប Barcelona មានឆន្ទៈ​ក្នុង​ការ​ស្តាប់​​តម្លៃ ​ដែល​នឹង​ផ្តល់​ឲ្យ​ដោយ​ Man Utd ដរាបណា​បិសាច​ក្រហម​ ហ៊ាន​ដាក់​សំណើ​ដេញ​ថ្លៃ Coutinho ​ក្នុង​តម្លៃ​មួយ​ដែល​ក្លឹប​ កាតាឡាន់​ចង់​បាន​ប៉ុណ្ណោះ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • អ៊ីស្រាអែល​ ព្រមានវាយប្រហារ​ បើភាពចលាចលនៅតែបន្ដ​ នៅតំបន់ហ្គ... - 23/01/2019 10:17
  • ថៃ៖ ការបំពុលខ្យល់នៅទីក្រុង បាងកក កាន់តែអាក្រក់ទៅ - 23/01/2019 10:14
  • ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភា... - 23/01/2019 09:51
  • Chris Brown ត្រូវបានឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធរឿងប្រើប្រាស់ហិ... - 23/01/2019 09:40
  • Manchester United បដិសេធ​​មិន​ឲ្យ Bailly ទៅ Arsenal ដាច់​ខាត - 23/01/2019 09:38
  • លោក Mike Pompeo រំពឹងថា នឹងមានសញ្ញាល្អ​ ឆ្ពោះទៅរក ការរំសាយអា... - 23/01/2019 09:19
  • Top