ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

គ្រូ Pacquiao ចង់​ឲ្យ​កូន​សិស្ស​ខ្លួន ​បង្រៀន​មេរៀន​ខ្លះ ​ដល់ Floyd 

Freddie Roach មាន​បំណង​ចង់​ឲ្យ Manny Pacquiao ប្រកួត​សងសឹក​ជាមួយ Floyd Mayweather និង​បង្រៀន​មេរៀន​ខ្លះ​ដល់​អ្នក ​ប្រដាល់​អាមេរិក។

កាល​ពី​ខែ​មុន​នៅ​ប្រទេស​ជប៉ុន Mayweather បាន​យក​ឈ្នះ​ងាយ​ៗ​លើ​អ្នក​ប្រដាល់ Tenshin Nasukawa ក្នុង​ការ​ប្រកួត​មិន​រក​ប្រាក់​ចំណេញ​​នៅ​ទីក្រុង​តូក្យូ។ និយាយ​ប្រាប់​សារព័ត៌មាន​លោក Freddie ដែល​ជា​គ្រូ​បង្ហាត់​របស់​ Pacquiao លើក​ឡើង​ថា លោក​ចង់​ឲ្យ​កីឡាករ​រហស្សនាម PacMan បង្រៀន​មេរៀន​ខ្លះ​ដល់​ Mayweather បន្ទាប់​ពី​គេ​បាន​យក​ឈ្នះ​កីឡាករ​ដែល​ខុស​គីឡូ​គ្នា​ដាច់។

“បន្ទាប់​ពី​​ឃើញ​ Floyd យក​ឈ្នះ​​ក្មេង​​ម្នាក់​នោះ​ ខ្ញុំ​ចង់​បង្រៀន​គេ​ខ្លះ។ ការ​ប្រកួត​​ម្ដង​ទៀត​រវាងPacquiao និង Mayweather ខ្ញុំ​ត្រូវ​ការ​​ធ្វើ​រឿងច្រើន ព្រោះ​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រកួត​ទី​មួយ​របស់​ពួក​គេ​សោះ។ វា​មិន​បាន​រៀបចំ​ត្រឹមត្រូវ​នោះ​ទេ។ ការ​ប្រកួត​បន្ទាប់​ខ្ញុំ​ត្រូវ​ការ Floyd ប៉ុន្តែ​ប្រហែល​មាន​ការ​លំបាក​បន្តិច​ចំពោះ​ការ​ពិភាក្សា ព្រោះ​ក្រុម​ការងារ​ចរចា​របស់​គេ​មិន​ល្អ​សោះ"។ សម្ដី Freddie Roach។

Mayweather បាន​យក​ឈ្នះ​ពិន្ទុ​លើ Pacquiao កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៥ ដែល​ជា​ការ​ប្រកួត​គេ​ឲ្យ​ឈ្មោះ​ថា ‘Fight of The Century។ សម្រាប់​ការ​ប្រកួត​នោះ​​រក​ចំណូល​បាន​ដល់​៤,៦​លាន​ដុល្លារ​ពី​ការ​លក់​សិទ្ធិ​ទស្សនា។ Pacquiao នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អាមេរិក Adrien Broner នៅ​ថ្ងៃ​ទី ១៩ ខែ មករា ឆ្នាំ ២០១៩​ខាង​មុខ។ ​ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • អ៊ីស្រាអែល​ ព្រមានវាយប្រហារ​ បើភាពចលាចលនៅតែបន្ដ​ នៅតំបន់ហ្គ... - 23/01/2019 10:17
  • ថៃ៖ ការបំពុលខ្យល់នៅទីក្រុង បាងកក កាន់តែអាក្រក់ទៅ - 23/01/2019 10:14
  • ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភា... - 23/01/2019 09:51
  • Chris Brown ត្រូវបានឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធរឿងប្រើប្រាស់ហិ... - 23/01/2019 09:40
  • Manchester United បដិសេធ​​មិន​ឲ្យ Bailly ទៅ Arsenal ដាច់​ខាត - 23/01/2019 09:38
  • លោក Mike Pompeo រំពឹងថា នឹងមានសញ្ញាល្អ​ ឆ្ពោះទៅរក ការរំសាយអា... - 23/01/2019 09:19
  • Top