ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

រក​ឃើញ​ក្រុម​ដែល​ត្រូវ​ជួប Real Madrid នៅ Club World Cup វគ្គ Semi-Final

ក្រុម​ជើង​ឯក​ប្រចាំ​នៅ​តំបន់​អឺរ៉ុប Real Madridត្រូវ​​តទល់​នឹង​ក្រុម Kashima Antlers នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA Club World Cup ក្រោយ​ក្រុម​ជើង​ឯក​ នៅ​តំបន់​អាស៊ី​មួយ​នេះ​យក​ឈ្នះ​ក្រុម​ម៉ិចស៊ិក​ CD Guadalajara ៣-២ កាល​ពី​ម្សិលមិញ។

ក្នុង​ការ​ប្រកួត Guadalajara ជា​អ្នក​បើក​ឆាក​រក​គ្រាប់​ បាន​មុន​ដោយ​កីឡាករ Angel Zaldivar នាទី​ទី​៣ តែ​ត្រូវ​កីឡាករ​ Ryoto Nagaki តាម​ស្មើ​វិញ​នាទី​៤៩។ មិន​ទាន់​អស់​ចិត្ត Kashima Antlers បាន​បន្ថែម​២​គ្រាប់​​ទៀត​ នាំ​មុខ​វិញ​ម្ដង សម្រេច​ដោយ​កីឡាករ​ Serginho និង Hiroko Abe។

យ៉ាងណាមិញ​ នៅ​ម៉ោង​បន្ថែម​ ៩០​នាទី​ទៅ​ហើយ  Leo Silva របស់​ក្រុម Kashima បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង ផ្ដល់​កាដូ​ដល់​ក្រុម Guadalajara។ លទ្ធផល​បន្ត​ចប់​​ម៉ោង ធ្វើ​ឲ្យ Kashima Antlers ឈ្នះ ៣-២ ឡើង​ទៅ​វគ្គ​បន្ត។

Kashima Antlers នឹង​ត្រូវ​ប៉ះ Real នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ រំឭក​អនុស្សាវរីយ៍​ចាស់​ ពួក​គេ​ធ្លាប់​​​ជួប​គ្នា​នៅ Club World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០១៦ កាល​នោះ​ក្រុម​របស់​អេស្ប៉ាញ​ឈ្នះ ៤-២ នៅ​ម៉ោង​បន្ថែម៕ ​

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ហ្វូស៊ីលបង្ហាញនូវប្រវត្តិ នៃជីវិតសត្វលើផែនដី៖ ប្រភេទសត្វលូតល... - 20/03/2019 17:04
  • Griezmann បើកភ្លើងខៀវឲ្យក្លឹប Barcelona ក្រោយបដិសេធ សំណើកាលព... - 20/03/2019 17:01
  • ក្រុមអ្នកវិភាគ៖ការផ្លាស់ប្តូរយន្តហោះប៊ូអ៊ីង 737 MAX របស់ចិនប... - 20/03/2019 16:56
  • បណ្តាញឃោសនាកូរ៉េខាងជើង រិះគន់សមយុទ្ធយោធារបស់កូរ៉េខាងត្បូង - 20/03/2019 15:22
  • សត្វល្មូនមានថ្គាមរាង ក្រវាត់ដើរ លើពិភព លោកបាត់ខ្លួន រវាងអូស្... - 20/03/2019 15:16
  • សហរដ្ឋអាមេរិក បញ្ជូនយន្តហោះ ទម្លាក់គ្រាប់ B-52 ទៅចូលរួម សមយុ... - 20/03/2019 15:13
  • សេដ្ដីពាន់លាន អង់គ្លេសម្នាក់ នេះកំពុងចចារទិញ Chelsea ក្នុងតម... - 20/03/2019 15:10
  • AUPP ចាប់ផ្តើមបើកថ្នាក់អនុបណ្ឌិត សម្រាប់អ្នកដែលចង់ ទៅបន្តកា... - 20/03/2019 15:05
  • កំពូលអ្នកគាំទ្រដ៏ធំ នៃកីឡាអូឡាំពិកលោក Naotoshi Yamada អាយុ៩២... - 20/03/2019 13:49
  • ក្រុមហ៊ុន EZECOM លើកកម្ពស់វិស័យ ICT និងគាំទ្រ ឌីជីថលកម្ពុជា... - 20/03/2019 13:38
  • Please wait 8  seconds, if skip Close

    Top