ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ព័ត៌មាន​ច្បាស់​ៗ​ពី​វគ្គ​១៦​ក្រុម UCL ប្រព្រឹត្តិ​ទៅ​ដូចម្ដេច​

ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ បាន​ចប់​ជា​ស្ថាពរ​ត្រឹម​យប់​មិញ​នេះ​ ក្នុង​នោះ​ក្រុម​១៦​ត្រូវ​ឡើង​ទៅ​ប្រជែង​វគ្គ​បន្ត។​

វគ្គ​ក្នុង​ពូល​ពី A ដល់​ H បាន​ប្រកួត​គ្នា​យ៉ាង​ក្ដៅ​គគុក​ចាប់​តាំង​ពី​ខែ​សីហា​មក​ ហើយ​ទី​បំផុត​ក្រុម​ដែល​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​មាន​ដូច​ជា Ajax, Dortmund, Manchester City, Real Madrid, Atletico, Juventus, Manchester United, Roma, Barcelona, Liverpool, PSG, Schalke, Bayern, Lyon, Porto និង Spurs។

ការ​ចាប់​ឆ្នោត​រើស​គូ​វគ្គ​១៦​ក្រុម​នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ទី​១៧ ខែ​ធ្នូ​ នៅ​ទីក្រុង​ Nyon ប្រទេស​ស្វីស ប៉ុន្តែ​មុន​ការ​ចាប់​ឆ្នោត​មក​ដល់​ Sabay សូម​បង្ហាញ​រឿង​មួយ​ចំនួន​ឲ្យ​ប្រិយមិត្ត​ដឹង​កាន់​តែ​ច្បាស់៖

ក្រុម​ទាំង​១៦​ នឹង​បែងចែក​ទៅ​ជា​២​ គឺ​ក្រុម​លេខ​១​ និង​លេខ​២ ដោយ​ផ្អែក​លើ​ចំណាត់ថ្នាក់​ក្នុង​ពូល។​

ក្រុមលេខ១ក្នុងពូល នឹងត្រូវប៉ះក្រុមលេខ២មកពីពូលផ្សេង។

ក្រុម​ដែល​ជួប​គ្នា​ក្នុង​ពូល​នឹង​មិន​ជួប​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ទៀត​ទេ។

ក្រុម​មក​ពី​លីគ​តែ​មួយ​ក៏​មិន​ជួប​គ្នា​នៅ​វគ្គ​នេះ​ដែរ ឧទាហរណ៍​ Manchester City មិន​អាច​ជួប​ Tottenham Hotspur។

នៅ​វគ្គ​១៦​ក្រុម​នេះ ក្រុម​លេខ​១​ នឹង​ធ្វើ​ការ​ប្រកួត​ជើង​ទី​មួយ​នៅ​ក្រៅ​ទឹកដី​ នៅ​ថ្ងៃ​ទី​១២/១៣ ខែ​កុម្ភៈ​ ឬ​ថ្ងៃ​ទី ១៩/២០ ខែ​កុម្ភៈ ហើយ​ជើង​ទី​ពីរ​ក្នុង​ទឹកដី​នៅ​ថ្ងៃ​ទៅ​ ៥/៦ ខែ​មិនា ឬ​ ១២/១៣ ខែ​មិនា ឆ្នាំ​២០១៩៕ ប្រភព៖Sabay


 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ហ្វូស៊ីលបង្ហាញនូវប្រវត្តិ នៃជីវិតសត្វលើផែនដី៖ ប្រភេទសត្វលូតល... - 20/03/2019 17:04
  • Griezmann បើកភ្លើងខៀវឲ្យក្លឹប Barcelona ក្រោយបដិសេធ សំណើកាលព... - 20/03/2019 17:01
  • ក្រុមអ្នកវិភាគ៖ការផ្លាស់ប្តូរយន្តហោះប៊ូអ៊ីង 737 MAX របស់ចិនប... - 20/03/2019 16:56
  • បណ្តាញឃោសនាកូរ៉េខាងជើង រិះគន់សមយុទ្ធយោធារបស់កូរ៉េខាងត្បូង - 20/03/2019 15:22
  • សត្វល្មូនមានថ្គាមរាង ក្រវាត់ដើរ លើពិភព លោកបាត់ខ្លួន រវាងអូស្... - 20/03/2019 15:16
  • សហរដ្ឋអាមេរិក បញ្ជូនយន្តហោះ ទម្លាក់គ្រាប់ B-52 ទៅចូលរួម សមយុ... - 20/03/2019 15:13
  • សេដ្ដីពាន់លាន អង់គ្លេសម្នាក់ នេះកំពុងចចារទិញ Chelsea ក្នុងតម... - 20/03/2019 15:10
  • AUPP ចាប់ផ្តើមបើកថ្នាក់អនុបណ្ឌិត សម្រាប់អ្នកដែលចង់ ទៅបន្តកា... - 20/03/2019 15:05
  • កំពូលអ្នកគាំទ្រដ៏ធំ នៃកីឡាអូឡាំពិកលោក Naotoshi Yamada អាយុ៩២... - 20/03/2019 13:49
  • ក្រុមហ៊ុន EZECOM លើកកម្ពស់វិស័យ ICT និងគាំទ្រ ឌីជីថលកម្ពុជា... - 20/03/2019 13:38
  • Please wait 8  seconds, if skip Close

    Top