ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ខ្លាំង​! UCL រដូវ​កាល​នេះ​មាន​តែ​អង់គ្លេស​ទេ ដែល​មាន​៤​ក្រុម​ឡើង​ទៅ​វគ្គ​១៦​ក្រុម

ពី​ពូល​ A ដល់ D បាន​បញ្ចប់​ការ ​ប្រកួត​ទី​៦ ​របស់​ជា​ស្ថាពរ​ហើយ​កាល​ពី​ យប់​មិញ ក្នុង​នោះ​គេ​ក៏​បាន​ឃើញ​ក្រុម​ដែល​ឡើង​និង​ធ្លាក់​រួចរាល់​ដែរ។ ចំពោះ​យប់​នេះ​វិញ​ត្រូវ​ដល់​វេន​ពី​ពូល E ដល់ H ​លេង​ប្រកួត​ចុងក្រោយ ​ដើម្បី​ រក​ក្រុម​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។

យ៉ាងណាមិញ​រឿង​ដែល​ពិសេស ​ត្បិត​ពូល​មួយ​ចំនួន​ផ្សេង​ទៀត​​មិន​ទាន់​លេង​ បង្គ្រប់​ប្រកួត​ទី​៦ តែ​ក្រុម​អង់គ្លេស​ទាំង​​៤ ដែល​ឡើង​មក​លេង​នៅ Champions League រដូវ​កាល​នេះ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ទាំង​អស់​។

ប្រកួត​ណាត់​ចុងក្រោយ ​យប់​មិញ Spurs ត្រូវ​ប្រទាញប្រទង់​ពិន្ទុ​គ្នា​​​ជាមួយ Inter Milanដើម្បី​មាន​​កន្លែង​ទៅ​វគ្គ​បន្ត។ ជា​លទ្ធផល​ក្នុង​ការ​ប្រកួត Spurs ប្រកួត​ស្មើ​ជាមួយ Barcelona ១-១ ស្របពេល Inter ស្មើ​គ្នាជាមួយ PSV ១-១ ដូច​គ្នា។ លទ្ធផល​បែប​នេះ Spurs និង Inter មាន​៨​ពិន្ទុ​ស្មើ​គ្នា។ តែ Spurs មាន​តែម​ត្រង់​​គិត​លើ Head to Head សម្រាប់​ពីរ​ប្រកួត​ពួក​គេ ​ជួប​គ្នា​ក្នុង​ពូល៖


Inter ២-១ Spurs
Spurs ១-០ Inter (ដោយ​សារ​តែ Spurs រក​បាន​គ្រាប់ ​ក្រៅ​ដី​ដូច្នេះ​ពួក​​គេ​ជា​អ្នក​ឈ្នះ​ មាន​សិទ្ធិ​ទៅ​វគ្គ​បន្ត)។ ​

ចំណែក​ក្រុម​អង់គ្លេស​មួយ​ទៀត Liverpool ក៏​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ដែរ ក្រោយ​ឈ្នះ ​ក្រុម​ប្រជែង Napoli ១-០។ Manchester City (ពូល​F) Manchester United (ពូលH) មាន​ពិន្ទុ​គ្រប់គ្រាន់​ដូច​គ្នា​សម្រាប់​ ឈាន​ទៅ​វគ្គ​បន្ត ត្បិត​សល់​មួយ​ប្រកួត​ទៀត ​លេង​យប់​នេះ៕ ​ ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Facebook នឹងជួយដល់តុលាការបារាំង ក្នុងការស្វែងរកអ្នកប្រើប្រាស... - 26/06/2019 09:27
  • Mbappe អាច​លេង​ឲ្យក្រុម U-21 បារាំង​នៅ​ព្រឹត្តិការណ៍​អូឡាំពិ... - 26/06/2019 09:23
  • ប្រាសាក់ ស្វាគមន៍ការវិលវិញ របស់អតីតបុគ្គលិករបស់ខ្លួន ជាមួយកា... - 26/06/2019 09:12
  • Spurs កំពុងទាក់ភ្នែកជាមួយ កីឡាករឈុតក្រោម២១ឆ្នាំ របស់ដាណឺម៉ាក... - 26/06/2019 08:40
  • ក្រុមហ៊ុនអាល្លឺម៉ង់ ​ឲ្យ​រថយន្ត​បើក​ខ្លួន​ឯង ​តាម​អំពើ​ចិត្ត... - 26/06/2019 08:39
  • ទើបរៀបការ ក្នុងវ័យ ៤៤ Lin Chi Ling ថាចង់បាន កូនភ្លោះ - 26/06/2019 08:17
  • ក្តៅៗ! អាមេរិក សម្រេចដាក់ទណ្ឌកម្មជាថ្មីដល់អ៊ីរ៉ង់ រួមទាំងការ... - 26/06/2019 08:15
  • Mane សុខ​ចិត្ត​ដោះដូរ​ UCL ដើម្បី​ឲ្យ​សេណេហ្គាល់ ​បាន​ឈ្នះ​... - 26/06/2019 08:13
  • Chelsea ទទួល​បាន​ភ្លើងខៀវក្នុង ​ការ​​ចរចា​គ្នា​ ជាមួយ​ Lampa... - 26/06/2019 08:12
  • PSG លួង Man United ឲ្យទិញ Neymar ព្រោះចង់បាន Pogba - 25/06/2019 19:26
  • Please wait 8  seconds, if skip Close

    Top