ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

PSG បាត់បង់​កំណត់ត្រា​ឈ្នះ​១០០% ស្របពេល Neymar របួស​ក្រលៀន

Neymar ត្រូវ​បាន​ប្ដូរ​ចេញ​ពី​ទីលាន ក្នុង​ជំនួប Paris Saint-Germain ប្រកួត​ស្មើ​គ្នា​ជាមួយ Bordeaux២-២ កាល​ពី​យប់​មិញ​ធ្វើ​ក្លឹប​អ្នក​មាន​នៅ​បារាំង​មួយ​នេះ​បាត់បង់​កំណត់ត្រា​ឈ្នះ​១០០%​ រដូវ​កាល​នេះ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ត្រូវ​បាន​ប្ដូរ​ជំនួស​ដោយ​កីឡាករ Eric Choupo-Moting  នៅ​នាទី​៥៨ រួច​ដើរ​សំដៅ​ទៅ​បន្ទប់​ខាង​ក្នុង​តែ​ម្ដង​ដោយ​ដៃ​ក្តោប​ក្រលៀន​របស់​គេ។ ក្នុង​ការ​ប្រកួត​នេះ Neymar ក៏​រក​បាន​មួយ​ដែរនៅ​វគ្គ​ទី​មួយ ប៉ុន្តែ​គេ​ចាប់​ផ្ដើម​មាន​បញ្ហា​ក្រលៀន​នៅ​នាទីទី​៣០​។

មុន​ប៉ះ Liverpool កាល​ពី​សប្ដាហ៍​មុន Neymar នៅ​មាន​មន្ទិល​​មិន​ដឹង​បាន​លេង​ឬ​អត់​ ប៉ុន្តែ​ចុងក្រោយ​គេ​បាន​ចូល​ប្រកួត​៩០​នាទី​ពេល​ទល់​នឹង​ក្រុម​របស់​លោក  Jurgen Klopp និង​ជួយ​ក្រុម​ឈ្នះ ២-១។ អតីត​កីឡាករ​​របស់ Barcelona រូប​នេះ​ជា​កីឡាករ​នាំ​លេង​យ៉ាង​សំខាន់​សម្រាប់ PSG រដូវ​កាល​នេះ​​រក​បាន​១១​គ្រាប់​ ក្នុង​ចំណោម​១២​ប្រកួត។

សម្រាប់​លទ្ធផល​ស្មើ​គ្នា ២-២​​ ជាមួយ Bordeaux នេះ បាន​ធ្វើ​ឲ្យ Paris Saint-Germain បាត់បង់​កំណត់ត្រា​ឈ្នះ​១០០% ពោល​១៥​ប្រកួត​ឈ្នះ​១៤ ស្មើ​១ប្រកួត៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top