ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Mourinho បកស្រាយ​រឿង​ អបអរ​ឌឺ​អ្នក​គាំទ្រ​ Juventus យប់​មិញ​

United បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​នៅ​៥​នាទី​ចុង​ក្រោយ​ដើម្បី​វាយ​បក​យក​ឈ្នះ​ Juventus ក្នុង​ការ​ប្រកួត​ Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ H​ កាល​ពី​យប់​មិញ។

Ronaldo ដែល​ជា​អ្នក​ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​នៅ​នាទី​៦៥​នោះ​ បាន​អបអរ​ដោយ​លាត់​អាវ​ចេញ​សាច់​ដុំ​ពោះ​៦​កង់​របស់​ខ្លួន​ចំពោះ​មុខ​អ្នក​គាំទ្រ​ ប៉ុន្តែ​ភាព​រីករាយ​បាន​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​ Mata ស៊ុត​ Free Kick តាម​ស្មើ​នាទី​៨៦​ និង​ Lobo Silva ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​៨៩។

មិន​ខុស​ពី​ Ronaldo នៅ​ចប់​ការ​ប្រកួត​ហើយ​ទទួល​ជ័យ​ជម្នះ​​ Jose Mourinho ឯណេះ​វិញ​បាន​បង្ហាញ​កាយវិការ​ទៅ​អ្នក​គាំទ្រ​​ម្ចាស់​ផ្ទះ​ដោយ​យក​ដៃ​ដាក់​ក្បែរ​ត្រចៀក​​ធ្វើ​មុខ​ឌឺ​។ យ៉ាង​ណា​លោក​បក​ស្រាយ​ថា​ការ​អបអរ​របស់​ខ្លួន​មិន​ធ្ងន់ធ្ងរ​នោះ​ទេ។

"នៅ​ក្នុង​ទីក្រុង​អ៊ីតាលី​ដ៏​ស្រស់​ស្អាត​ អ្នក​គាំទ្រ​បាន​ស្រែក​ជេរ​ខ្ញុំ​សឹង​ពេញ​៩០​នាទី តែ​ខ្ញុំ​មិន​បាន​ជេរ​ទៅ​វិញ​ទេ ខ្ញុំ​គ្រាន់​តែ​ធ្វើ​កាយវិការ​តប​ត​បន្តិច​បន្តួច​។ ខ្ញុំ​គោរព​ Juventus ខ្ញុំ​គោរព​កីឡាករ​ និង​អ្នក​ចាត់​ការ​របស់​គេ។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ជាមួយ​កីឡាករ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ"។ Mourinho និយាយ​ដូច្នេះ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន ឌីប៊ី សេនឃើរ បើកសម្ពោធការិយាល័យថ្មី - 24/04/2019 11:33
  • ប្រាសាក់ ចូលរួមផ្សព្វផ្សាយ «ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ‍ នៅកម្... - 24/04/2019 11:30
  • ក្រុមហ៊ុន Tesla ចុះស៊ើបអង្កេត ឧប្បត្តិហេតុនៃ កន្លែងរថយន្តចត... - 24/04/2019 11:29
  • NICE ចង់បាន Giroud ខណៈដែលមិនមាន ប្រកួតច្រើនឡើយ នៅអង់គ្លេស សម... - 24/04/2019 11:27
  • ផ្នូរម៉េជីតដ៏ធំសម័យ កាលថ្មកែវ មានអាយុកាលរហូត ដល់ ១០ជំនាន់ នៃ... - 24/04/2019 11:24
  • វេបសាយដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រនៃ មនុស្សជំនាន់ បច្ចេកវ... - 24/04/2019 11:20
  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • Please wait 8  seconds, if skip Close

    Top