ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Pogba បង្ហើបពីចំណាប់ អារម្មណ៍ ទាក់ទងនឹងរឿងចាកចេញពី Juventus

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Paul Pogba បាន​បង្ហាញ​ពី​អារម្មណ៍ ​របស់​ខ្លួន​ថា​ ខ្លួន​សប្បាយ​ចិត្ត​​នឹង​លេង​ក្នុង​ក្លឹប​Manchester United ហើយ​គ្មាន​ការ​ស្ដាយ​ក្រោយ​អ្វី​ទេ​ដែល​ផ្ទេរ​ចេញ​ពី​ Juventus។

Pogba បាន​និយាយ​ថា​៖ " ជ្រើសរើស​មក​ក្លឹប​ Manchester United ជា​ជម្រើស​របស់​ខ្ញុំ ទោះ​ជា​ពេល​នោះ​ Juventus នៅ​លេង​ក្នុង​ Champions League ហើយ​ Manchester United នៅ​លេង​ក្នុង​ Europa League។ ខ្ញុំ​ដឹង​ថា​ ខ្ញុំ​នឹង​មិន​លេង​ក្នុង​ UCL ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​ គ្មាន​ការ​ស្ដាយ​ក្រោយ​អ្វី​នោះ​ទេ " ។


កីឡាករ​បារាំង​រូប​នេះ​បន្ត​ថា​៖ " ខ្ញុំ​មិន​អាច​និយាយ​ថា​ ខ្ញុំ​មិន​ស្រណុក​ក្នុង​ចិត្ត​ដែល​មិន​ឈ្នះ​អី​សោះ​ដែរ​។ ខ្ញុំ​ជា​មនុស្ស​ប្រកួត​ប្រជែង​ ហើយ​ខ្ញុំ​ចង់​ឈ្នះ​ពាន​។ វា​ជា​រដូវ​កាល​ទី ៣​ របស់​ខ្ញុំ​ហើយ​។ សង្ឃឹម​ថា​ពួក​យើង​នឹង​ឈ្នះ​ពាន​ក្នុង​រដូវ​កាល​នេះ​។ តាម​ពិត​ យើង​ជា​កីឡាករ​ ហើយ​យើង​លេង​ដើម្បី​ពាន​ " ។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ " Premier League ជា​គោលដៅ​មួយ​ ហើយ​ Champions League និង​ FA Cup ជា​គោល​ដៅ​មួយ​ទៀត​។ រដូវ​កាល​បាល់ទាត់​អត់​ទាន់​ចប់​ទេ​ វា​នៅ​វែង​ឆ្ងាយ​ណាស់​។ យើង​មិន​ដឹង​ថា​នឹង​មាន​រឿង​អី​កើត​ឡើង​ទៀត​ទេ " ។


Paul Pogba បាន​ផ្ទេរ​មក​ក្លឹប​ Manchester United ពី​ក្លឹប​អ៊ីតាលី​ Juventus នៅ​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​ ១០៥​លាន​អឺរ៉ូ (ត្រូវ​នឹង​ជាង​ ១២០​លាន​ដុល្លារ) ដែល​ជា​តម្លៃ​ថ្លៃ​បំផុត​នៅ​ពេល​នោះ៕ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អ្នកញៀនFacebookទេ? ឧបករណ៍តាប្លូថ្មី បង្ហាញដល់អ្នក ប្រើប្រាស់... - 21/11/2018 14:27
  • ទីជម្រកពិសោធន៍ ភពអង្គារ របស់ណាសានៅ ហាវ៉ៃក្លាយជាមូលដ្ឋាន ចន្ទ... - 21/11/2018 13:55
  • ណាសាក្នុងការរុករកជីវិតក្រៅភព៖ ទីភ្នាក់ងារនឹងស៊ើបអង្កេត តំបន់... - 21/11/2018 13:52
  • ក្រុមហ៊ុន Cellcard ប្រារព្ធពិធី បុណ្យអុំទូក សម្រាប់ឆ្នាំ២០១... - 21/11/2018 13:45
  • សំណងផ្នូរបូលីវីបង្ហាញ ពីការលិចលង់ ដ៏ធំ នៃសំណល់ អេត្យូពី និងវ... - 21/11/2018 13:14
  • ដាយណូស័រតូចបំផុត លើពិភពលោក៖ ស្នាមបាតជើងអាយុ១១០ លានឆ្នាំ រកឃើ... - 21/11/2018 12:51
  • WeChat ក្លាយជាទីកន្លែង បដិសណ្ឋារកិច្ច ក្នុងការជំរុញ ផ្នែកបច្... - 21/11/2018 12:37
  • Facebook លុបចោលគណនី គំរាមកំហែង ២លាននាក់ រយៈពេល៣ខែ ប៉ុន្តែ បច... - 21/11/2018 12:36
  • Instagram ប្រើធម៌ក្តៅចំពោះអតិថិជនប្រើប្រាស់ គណនីក្លែងក្លាយ - 21/11/2018 11:56
  • នាយកប្រតិបត្តិក្រុមហ៊ុន Mitsubishi ថា វានឹងមានការលំបាកក្នុងក... - 21/11/2018 11:38
  • Top