ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

គ្រូ Juventus ធានា​ថា Ronaldo នឹង​ទាត់​ចូល​ក្រុម​ចាស់​ Man Utd យប់​នេះ

អ្នក​ចាត់​ការ​របស់​ក្លឹប Juventus លោក Massimiliano Allegri បាន​និយាយ​ចេញ​ពី​ចិត្ត​ថា Cristiano Ronaldo នឹង​អាច​រក​គ្រាប់​បាល់​បាន​ទល់​នឹង​​អតីត​ក្លឹប​ចាស់ Manchester United នៅ Champions League រាត្រី​នេះ​ម៉ោង​៣​រំលង​អាធ្រាត្រ។

Ronaldo មិន​ទាន់​រក​​បើក​គណនី​រក​គ្រាប់​បាល់​ឲ្យ​ Juventus បាន​នៅ​ឡើយ​ទេ​នៅ UCL តែ​ធ្លាប់​ត្រូវ​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ពេល​ប៉ះ​ Valencia និង​ជួយ​ក្រុម​ឈ្នះ Man Utd កាល​ខែ​មុន​នៅ​ដី Old Trafford។

Juventus និង Man Utd ត្រូវ​ជួប​គ្នា​ម្ដង​ទៀត​នៅ​យប់​នេះ​នា​ទីក្រុង Turin ប្រទេស​អ៊ីតាលី​សម្រាប់​ការ​ប្រកួត​ទី​៤​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល H។ មុន​ការ​ប្រកួត​មក​ដល់​លោក Allegri មាន​ជំនឿ​ចិត្ត​​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​នឹង​អាច​រក​គ្រាប់​បាល់​បាន។ “CR7 នឹង​ទាត់​បញ្ចូល​ទី​នៅ​ថ្ងៃ​ពុធ​នេះ។ គេ​មិន​បាន​លេង​ប្រកួត​ទី​១​និង​ទី​២ គេ​លេង​បាន​​លេង​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ តែ​បាន​ Assist ឲ្យ​មិត្ត​រួម​ក្រុម”។ សម្ដី Allegri។

បិសាច​ក្រហម​ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់ ព្រោះ​ពេល​នេះ​ពួក​គេ​កំពុង​ស្ថិត​នៅ​លេខ​២​មាន​៤​​ពិន្ទុ គម្លាត​តែ​ពីរ​ពិន្ទុ​ពី​ក្រុម​លេខ​​៣ Valencai ហើយ​ Juventus ឈរ​កំពូល​តារាង​មាន​៩​ពិន្ទុ​ពេញ៕ ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top