ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

នេះ​ប្រវត្តិ​៦​ប្រកួត ចុង​ក្រោយ​ មុន​កម្ពុជាប៉ះទីម័រម្តងទៀត ថ្ងៃស្អែក​

កម្ពុជា​ត្រូវ​​ទទួល​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​វេលា ​ម៉ោង​៦:៣០​នាទី​ ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៨​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ។

មុន​ប៉ះ​គ្នា​ថ្ងៃ​ស្អែក​ ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​៦​ប្រកួត​ចុង​ក្រោយ​​គឺ​ភ្ញៀវ​ទីម័រខាងកើត​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ឡើយ​ក្នុង​នោះ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​៤​ដង​ ស្មើ​​គ្នា​១​ដង​ ហើយ​​ទីម័រខាង​កើត​ឈ្នះ​តែ​១​ដង​គត់។

ឃួន ឡាបូរ៉ាវី និង​កីឡាករទីម័រ

កម្ពុជា​ ២-២ ទីម័រ​ខាង​កើត​ ថ្ងៃ​ទី​១៩​ ខែ​តុលា​ ២០០៨​

  • ការ​ប្រកួត​វគ្គ​ជម្រុះ​ AFF Championship 2008 ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ ២​គ្រាប់​របស់​កម្ពុជា​ធ្វើ​បាន​សម្រេច​ដោយ​ ឃីម បូរី និង ស៊ុន សុវណ្ណរិទ្ធី ខណៈ​ទីម័រ​ខាង​កើត​រក​បាន​ដោត​ Barbosa និង​ Pereira។ ឆ្នាំ​នោះ​ កម្ពុជា​ និង​ ឡាវ ចាប់​ដៃ​គ្នា​​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

កម្ពុជា​ ៤-២ ទីម័រខាងកើត ថ្ងៃ​ទី​២៤ តុលា ២០១០​

  • ការ​ប្រកួត​វគ្គ​ជម្រុះ​ AFF Championship ឆ្នាំ​២០១០​នោះ​​ធ្វើ​នៅ​ប្រទេស​ឡាវ។ កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ទីម័រខាងកើត​ដោយ​លទ្ធផល​ ៤-២ ដែល​ ឃីម បូរី រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ និង​១​គ្រាប់​ទៀត​ដោយ​ នុត ស៊ីនួន ខណៈ​ Carmo និង​ Barbosa រក​បាន​ឲ្យ​ទីម័រខាងកើត។ យ៉ាង​ណា​​ កម្ពុជា​មិន​បាន​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​ទេ​ ដោយ​ម្ចាស់​ផ្ទះ​ឡាវ​ និង​ហ្វីលីពីន​​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ។

កម្ពុជា​ ១-៥ ទីម័រខាងកើត ថ្ងៃ​ទី​៥ តុលា​ ២០១២

  • វា​ជា​បរាជ័យ​​ដ៏​អាក្រក់​មួយ​សម្រាប់​កម្ពុជា​ទល់​នឹង​ទីម័រខាងកើត។ វគ្គ​ជម្រុះ AFF Championship នេះ​កម្ពុជា​ស្ថិត​នៅ​បាត​តារាង​ក្នុង​ចំណោម​​៥​ក្រុម។ ១​គ្រាប់​ដែល​កម្ពុជា​បំបែក​ពងមាន់​ទីម័រ​ធ្វើ​បាន​ដោយ​ កែវ សុខង៉ន​ ខណៈ​ Muilo បាន​២​គ្រាប់់​ Ade បាន​២​គ្រាប់​ និង Alan បាន​១​គ្រាប់​ឲ្យ​ទីម័រ។ មីយ៉ាន់ម៉ា និង​ ឡាវ​ ជា​ក្រុម​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ។

កម្ពុជា​ ៣-២ ទីម័រខាងកើត ថ្ងៃ​ទី​១៦ តុលា​ ២០១៤​

  • វគ្គ​ជម្រុះ​ AFF Championship ឆ្នាំ​២០១៤​ធ្វើ​នៅ​ប្រទេស​ឡាវ​ដោយ​កម្ពុជា​បាន​វាយ​បក​យក​ឈ្នះ​ទីម័រ​ដោយ​លទ្ធផល​ ៣-២។ សុខ ច័ន្ទរស្មី ជា​អ្នក​រក​បាន​ទាំង​៣​គ្រាប់​ឲ្យ​កម្ពុជា​ហើយ​ Anggosu និង​ Bertoldo រក​បាន​ឲ្យ​ទីម័រ។ ពេល​នោះ​ មីយ៉ាន់ម៉ា​ និង​ ឡាវ ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ។

សុខ ច័ន្ទរស្មី (ខៀវ) ពេល​លេង​ទល់​នឹង​ទីម័រ​កាល​ពី​ឆ្នាំ​២០១៤

កម្ពុជា​ ២-០ ទីម័រខាងកើត ថ្ងៃ​ទី២៩​ ឧសភា ២០១៦​

  • វា​ជា​ការ​ប្រកួត​​មិត្តភាព​នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ​​ដែល​កម្ពុជា​ទទួល​បាន​ជ័យជមុ្នះ​លើ​ទីម័រខាងកើត​ដោយ​លទ្ធផល​ ២-០។ ភួង សុខសាណា និង ឃួន ឡាបូរ៉ា​ ជា​អ្នក​រក​គ្រាប់​បាល់​បាន​ឲ្យ​កម្ពុជា។ ពេល​នោះ​ហើយ​ដែល​កីឡាករ​ ភួង សុខសាណា​ បាន​របួស​ហើយ​សម្រាក​ព្យាបាល​ជា​ច្រើន​ខែ។

កម្ពុជា​ ៣-២ ទីម័រ​ខាង​កើត ថ្ងៃ​ទី​២១​ តុលា​ ២០១៦​

  • នេះ​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ AFF Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ ៣​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ ចាន់ វឌ្ឍនាកា​ ២​គ្រាប់​ និង​ ទិត្យ ឌីណា ២​គ្រាប់​ ខណៈ​២​គ្រាប់​ទីម័រ​របស់​បាន​ដោយ​ Anggisu​ និង​ Nelson។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​​​ កម្ពុជា​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

ចាន់ វឌ្ឍនាកា និង​កីឡាករ​ទីម័រ​ខាង​កើត

ប្រភព៖ Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឪពុករបស់Chrissy Teigen ធ្វើរឿងដ៏អស្ចារ្យមួយ ក្នុងថ្ងៃខួបកំណើ... - 11/12/2018 20:01
  • EKG និងលក្ខណៈពិសេស សុខភាពបេះដូង ផ្សេងទៀតមានលើ Apple Watch - 11/12/2018 19:52
  • ក្រុមហ៊ុនអាមេរិក នៅតែជាប់ឈ្មោះជាឈ្មួញ អាវុធលេខ១លើលោកដដែល សម្... - 11/12/2018 19:43
  • Google ពន្លឿនការបិទ Plus បន្ទាប់មានបញ្ហា ប្រព័ន្ធការការពារព័... - 11/12/2018 18:40
  • Instagram ចាប់ផ្តើមលក្ខណៈពិសេស នៃកម្មវិធីការជជែក ជាសំឡេង "wa... - 11/12/2018 17:23
  • ក្រុមហ៊ុន Airbus និងក្រុមហ៊ុន China Mobile ចាប់ផ្តើមដំណើរការ... - 11/12/2018 17:18
  • ជីប ម៉ុង ចំណាយថវិកា ១លានដុល្លារ សាងសង់​ សាលាធម្មសភា ក្នុងវត្... - 11/12/2018 17:07
  • ក្រុមអ្នកវិទ្យាសាស្រ្ត​ ពណ៌នាអំពីការរលាយថ្ម នៃភពព្រះច័ន្ទ - 11/12/2018 16:44
  • ទន្លេ ហូរកាត់ក្រោម ផែនទឹកកក ហ្គ្រីនឡេន ត្រូវបានតាមដាន - 11/12/2018 16:40
  • ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះ ថ្នាក់ចរាចរបំផុតនៅអាស៊ី - 11/12/2018 16:16
  • Top