ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ស្ថិតិ​ ​​ Kane និង​ Salah ​ពេល​ Spurs ប៉ះ​ Liverpool ពិត​ជា​មិន​ធម្មតា​

Tottenham Hotspur នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Wembley របស់​ខ្លួន​ស្វាគមន៍ Liverpool ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៥​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​។
 
Kaneជំនួប​នេះ​ Spurs រំពឹង​ថា​នឹង​ស្រង់​ដើម​បាន​វិញ​ក្រោយ​ចាញ់​ Watford កាល​ពី​សប្ដាហ៍​ទី​៤​ ស្រប​ពេល​ Liverpool សម្លឹង​ការ​រក្សា​កំណត់ត្រា​មិន​ចាញ់​បន្ទាប់​ពី​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​នៅ​រដូវ​កាល​នេះ។​ បើ​មើល​ទៅ​លើ​រដូវ​កាល​មុន​ ក្រុម​មាន់​ខ្នាយ​មាស​ធ្វើ​បាន​ល្អ​ជាង​ដោយ​ឈ្នះ​ Liverpool ៤-១ នៅ​ជើង​ទី​មួយ​ និង​ស្មើ​ ២-២ នៅ​ជើង​ទី​២។​

Dele Alli មាន​របួស​សរសៃ​ពួរ​នឹង​អវត្តមាន​ ដូចគ្នា​ជាមួយ​អ្នក​ចាំ​ទី​ Hugo Lloris។ Son Heung-min ដែល​ទើប​ជួយ​កូរ៉េ​ឈ្នះ​មេដាយ​មាស​អាស៊ី​បាន​ត្រឡប់​មក​វិញ​តែ​មិន​ច្បាស់​ថា​គ្រូ​បង្វឹក​នឹង​ដាក់​រូប​គេ​លេង​ឬ​ក៏​អត់​នៅ​ឡើយ។​

កូន​សោ​សំខាន់​​ក្រុម​ទាំង​ពីរ​ប្រាកដ​ណាស់​គឺ​​ខ្សែ​ប្រយុទ្ធ​ជួរ​មុន​ Harry Kane និង​ Mohamed Salah។ Liverpool ស៊ុត​ចូល​៣​គ្រាប់​ទល់​ Spurs កាល​ពី​រដូវ​កាល​មុន​សុទ្ធ​តែ​ជា​ថ្វី​ជើង​របស់​ Salah ទាំង​អស់។​ ដោយ​ឡែក​ Kane វិញ​បាន​បង្កើត​ឲ្យ​មាន​បាល់​៧​គ្រាប់​នៅ​៧​ប្រកួត​ទល់​ Liverpool ក្នុង​នោះ​ស៊ុត​ខ្លួន​ឯង​៥​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​គ្រាប់​ស៊ុត​ចូល​២​លើក៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top