ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តាំង​ពី​បាន​មេដាយ​មាស ​បាត់​ដំណឹង Son ឈឹង តើ​ពេល​នេះ​គេ​នៅ​ទីណា?

បន្ទាប់​ពី​ជួយ​កូរ៉េ​ខាង​ត្បូង​បាន​មេដាយ​មាស Asian Games ខ្សែ​ប្រយុទ្ធ​ Son Heung-min បាន​វិល​ត្រលប់​មក​​ហ្វឹកហាត់​ជាមួយ​ក្លឹប​អាជីព Spurs​ វិញ​ហើយ​កាល​ពី​ ម្សិលមិញ​ ក្នុង​នោះ​គេ​ក៏​យក​មេដាយ​មាស​ មក​តាម​ជាមួយ​ដែរ។

ការ​ជួយ​ជាតិ​ឲ្យ​បាន​មេដាយ​មាស​នេះ ក៏​ជា​ផល​ល្អ​សម្រាប់ Son បាន​រួច​ខ្លួន​ចេញ​ពី​កាតព្វកិច្ច​យោធា​នៅ​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន​សប្បាយ​ចិត្ត​នឹង​រឿង​នេះ។ ក្រោយ​នឿយហត់​ជាមួយ​ជម្រើស​ជាតិ កីឡាករ​វ័យ​២៦​បាន​​មក​កាន់​ទីលាន​ហ្វឹកហាត់​ក្នុង​ទីក្រុង​ឡុងដ៏​ ដើម្បី​ត្រៀម​ជួយ Spurs ​លេង​ទល់​នឹង​ Liverpool ក្នុង​កីឡដ្ឋាន Wembley ថ្ងៃ​សៅរ៍​ស្អែក​នេះ។

កីឡាករ​មក​ពី​ទ្វីប​អាស៊ី​រួប​នេះ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​សម្រាប់ Spurs​ កាល​ពី​រដូវ​កាល​មុន ដោយ​ជួយ​ក្រុម​បាន​លេខ​៣​នៅ Premier League។ សម្រាប់​រដូវ​ក្ដៅ​នេះ​ទាំង​ក្លឹប​និង​អ្នក​គាំទ្រ​ពិត​ជា​បារម្ភ​ពី Son ព្រោះ​គេ​ត្រូវ​ដល់​ពេល​បំពេញ​កាតព្វកិច្ច​យោធា។ តែ​ដោយ​លក្ខខណ្ឌ​នៅ​កូរ៉េខាង​ត្បូង​ប្រសិន​កីឡាករ​ណា​ជួយ​ប្រទេស​ឈ្នះ World Cup ឬ Asian Games គឺ​អាច​រួច​ខ្លួន៕ ​​ប្រភព៖ Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កម្ពុជា បន្ដកំណត់មិនទាន់ ស្គាល់ឈ្នះ ក្រោមការដឹកនាំ របស់ Hond... - 12/11/2018 21:58
  • ដោយសារ មិនចង់បែកគ្នា នារីជប៉ុនម្នាក់ ចាក់កសម្លាប់មិត្តប្រុស... - 12/11/2018 20:01
  • ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពង្រីកវិសាលភាព អាជីវកម្មរបស់ខ្... - 12/11/2018 19:15
  • ក្រុមហ៊ុន Huawei នៅតែរក្សាតំណែងលេខ២ ក្នុងការនាំចេញស្មាតហ្វូន... - 12/11/2018 19:04
  • យន្តហោះប្រតិកម្ម J-20 ជាច្រើនគ្រឿងធ្វើការ ហោះហើរ ក្នុងពិធីរំ... - 12/11/2018 18:42
  • ក្តៅ! វីដេអូចម្រៀងទោលដំបូងរបស់ Jennie ចេញជាផ្លូវការហើយ ( វីដ... - 12/11/2018 17:37
  • កាសែតកូរ៉េខាងជើង ​ រិះគន់ជប៉ុន​ ដែលបដិសេធមិន ទទួលស្គាល់កំហូស... - 12/11/2018 16:52
  • ​ អ៊ីស្រាអែល​ បើកការ វាយប្រហារ ផ្លូវ អាកាសនៅ តំបន់ហ្គាហ្សា​... - 12/11/2018 16:38
  • Arsenal នឹងលះបង់ Ramsey ដើម្បីចចារនាំ យកខ្សែប្រយុទ្ធ ម្នាក់រ... - 12/11/2018 15:53
  • Honda នឹងដឹកនាំក្រុមគោព្រៃ ប៉ះមីយ៉ាន់ម៉ាល្ងាចនេះ នៃពាន AFF S... - 12/11/2018 15:26
  • Top