នៅក្នុងទីផ្សារផ្ទេរកីឡាកររនៅរដូវក្តៅប្រចាំអង់គ្លេសបានបិទសបគ្រប់អស់ហើយ ដូច្នេះតើមានក្រុមណាខ្លះ ដែលបានចុះ ហត្ថលេខាទិញ/លក់កីឡាករបានច្រើនជាងគេ ហើយក្រុមណាខ្លះដែលបរាជ័យក្នុងការទិញកីឡាករសច្រើនជាងគេ ?
នេះគឺជាក្រុមដែលទិញបានកីឡាករមុនទីផ្សារដោះដូរបានបិទ៖
ក្លឹប Chelsea
លក់ Thibaut Courtois ឱ្យក្រុម Real Madrid Madrid. ចុះហត្ថលេខាខ្ចីជើង Mateo Kovacic ពី Real Madrid. ទិញបានអ្នកចាំទី Kepa Arrizabalaga ពីក្លិប Athletic Bilbao ក្នុងតម្លៃ៨០លាន។
ក្លឹប Manchester City
ទិញបាន Daniel Arzani ពីក្លឹប Melbourne City ដោយមិនបង្ហាញតម្លៃខ្លួន
ក្លឹប Newcastle United
ទិញបាន Federico Fernandez ពីក្លិប Swansea City សម្រាប់តម្លៃខ្លួន៦ លានផោន។
ក្លឹបអេវើតុន
ទិញបានYerry Mina ពីក្លិប Barcelona ក្នុងតម្លៃ២៨លានផោន ចុះហត្ថលេខាខ្ចីជើង Andres Gomez ពី Barcelona នាំយក Bernard មកចូលរួមដោយគ្មានតម្លៃខ្លួន។
ក្លឹប Fulham
ចុះហត្ថលេខាខ្ចីជើងអ្នកចាំទី Sergio Rico ពីក្លឹ Sevilla. ទិញកីឡាករ Joe ពីក្លឹប Bristol City.ចុះហត្ថលេខាខ្ចីជើងTimothy Fosu-Mensah ពី Manchester United. ទិញបាន Andre Franck Zambo Anguissa ពីក្លឹប Marseille ចុះហត្ថលេខាខ្ចីជើង Luciano Vietto ពីក្លិប Atletico Madrid ។
ក្លឹប Southampton
ចុះហត្ថលេខាខ្ចីជើង Danny Ings ពីក្រុមហង្សក្រហម។
Crystal Palace
ចុះហត្ថលេខាខ្ចីជើង Jordan Ayew ព Swansea
ក្លឹប West Ham
ទិញបាន Lucas Perez ពីក្លិបកាំភ្លើងធំក្នុងតម្លៃ៤លានផោន។
ក្លឹប ចចកខ្មៅ Wolves
ចុះហត្ថលេខាខ្ចីជើង Leander Dendoncker ពីក្លឹបAnderlecht
ក្លឹប Cardiff City
ចុះហត្ថលេខាខ្ចីជើង Victor Camarasa ពីក្លិប Real Betis ចុះហត្ថលេខាខ្ចីជើងHarry Arter ពី Bournemouth ។
ក្លឹប Leicester City
ទិញបាន Filip Benkovic ពីក្រុម Dinamo Zagreb ក្នុងតម្លៃខ្លួន១៣លានផោន។
ក្លឹប Huddersfield
ចុះហត្ថលេខាខ្ចីជើង Isaac Mbenza ពីក្លឹប Montpellier
ក្លឹប Brighton
ចុះហត្ថលេខាខ្ចីជើង Dan Burn ពីក្លឹប Wigan ទិញបាន Peter Gwargis ពីក្លឹប Jonkopings Sodra IF លំដាប់ទី២របស់ស៊ុយអែត ទិញបាន Martin Montoya ពីក្លឹប Valencia ។
ក្លឹបដែលបរាជ័យ
ក្លឹប Tottenham
បរាជ័យទិញ Jack Grealish មកពីក្លិប Aston Villa ក្រោយអោយតម្លៃខ្លួន២៥លានផោន។
ក្លឹប Manchester United
បរាជ័យទិញ Harry Maguire ពី Leicester City បរាជ័យទិញ Diego Godin ពី Atletico Madrid ៕

