គេហទំព័ររបស់ The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃពុធទី១១ ខែកក្កដានេះបានឲ្យដឹងថាកីឡាករអ្នកចាំទី កូឡំប៊ី David Ospina ដែលនៅសល់កុងត្រា ជាមួយនឹងក្លឹបកាំភ្លើងធំរយៈពេល២ឆ្នាំទៀត នោះនឹងត្រូវចាកចេញពីក្លឹប ក្នុងពេលដ៏ឆាប់នេះ នៅក្រោយពេលដែលការធ្វើដំណើរមកដល់ នៃអ្នកចាំទីអាល្លឺម៉ង់អាយុ២៦ឆ្នាំBernd Leno។
Ospina ជាអ្នកចាំទីដែលធ្លាប់ ត្រូវបានទទួលការចាប់អារម្មណ៍ ពីក្លឹបBoca Junior ជាយូរណាស់មកហើយហើយជឿជាក់ ថាក្លឹបនៅអាហ្សង់ទីនមួយនេះ នឹងដាក់សំណើរជាទឹកប្រាក់ប្រមាណជា៦លានផោន សម្រាប់អ្នកចាំទីរូបនេះ ។
ទោះបីជាយ៉ាងណាក្តីអ្នក ចាំទីចំណាស់ Petr Cechនឹងបន្តស្នាក់នៅជាមួយនឹងក្លឹបដដែលហើយធ្វើការប្រជែងជាមួយ អ្នកចាំទី Lenoដែលជាកីឡាករថ្មីទី៤ហើយ សម្រាប់កាំភ្លើងធំនារដូវកាលក្រោយ ៕