ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ទីបំផុត កីឡាករ Cristiano Ronaldoសម្រេចចាកចេញពី Real Madrid ទៅ Juventus ផ្លូវការហើយ

បរទេស៖ កីឡាករ Cristiano Ronaldo បានចូលរួមជាមួយនឹងក្លឹប Juventus ជាផ្លូវការហើយ បន្ទាប់ពីក្លឹបនៅអ៊ីតាលីមួយនេះ បានយល់ព្រមលើតម្លៃផ្ទេរខ្លួន ១០០លានអឺរ៉ូ (៨៨,៣លានផោន) សម្រាប់កីឡាករព័រទុយហ្កាលទៅឲ្យក្រុម Real Madrid ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតថ្មីមួយបន្ទាប់ពី លេងឲ្យក្លិប Real Madrid រយៈពេល ០៩ឆ្នាំ ហើយបានស្នើសុំឱ្យក្លឹបចាកចេញ។

Ronaldo និងភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes បានជួបជាមួយប្រធានក្លិប Juventus លោក Andrea Agnelli នៅប្រទេសក្រិចកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀង។

Ronaldo បានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយនឹងប្រាក់ខែប្រចាំឆ្នាំប្រមាណ ៣០លានអឺរ៉ូ។ ក្លឹបនៅអ៊ីតាលីមួយនេះ ត្រូវចំណាយប្រាក់ពន្ធដូចគ្នាសរុបនៃការផ្ទេរ ដែលនាំឲ្យតម្លៃផ្ទេរសរុបគឺមានរហូតដល់ ៣៤០លានអឺរ៉ូ (តម្លៃផ្ទេរ១០០លានអឺរ៉ូបូកនឹងប្រាក់ខែ និងពន្ធ ២៤០លានអ៊ឺរ៉ូ)៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top