ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

មើល World Cup កុំ​ចេះ​តែ​ប្រើ Wi-Fi សាធារណៈ ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ធំ

មនុស្ស​រាប់​លាន​នាក់​​ជុំវិញពិភពលោក បាន​ប្រមូល​ផ្តុំ​គ្នា​ទៅ​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី ដែល​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍ World Cup 2018។ សហព័ន្ធ FIFA បាន​ខិតខំ​រៀបចំ​ដំណើរការ​អ៊ីនធឺណិត​នៅ​តំបន់​នោះ ឲ្យ​ងាយស្រួល​ប្រើប្រាស់​ដល់​អ្នក​ទស្សនា តាម​រយៈ​ការ​ដំឡើង​ប្រព័ន្ធ Wi-Fi សាធារណៈ​ប្រចាំ​តំបន់​នីមួយៗ។


ប៉ុន្តែ​ផ្អែក​តាម​ Kasrpersky Lab បាន​ប៉ាន់​ប្រមាណ​ថា​មាន​ ២០ ភាគរយ នៃ Router ដែល​បាន​ដំឡើង​នៅ​បរិវេណ​ប្រកួត​ពុំ​មាន​សុវត្ថិភាព​ទាំង​ស្រុង​ឡើយ ពោល​គឺ​ប្រមាណ ៧ ១៧៦ នៃ ៣២ ០០០ គ្រឿង អាច​បង្ក​ផល​ប៉ះពាល់ ហើយ​ដាស់តឿន​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ប្រុងប្រយ័ត្ន​ការ​បាត់បង់​ទិន្នន័យ​ក្នុង​ស្មាតហ្វូន​អំឡុង​ពេល​ទស្សនា។


ប្រភព​បន្ត​ថា មាន​ ១១ ទីក្រុង​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត រួម​មាន Saransk, Samara, Nizhny Novgorod, Kazan, Volgograd, Moscow, Ekaterinburg, Sochi, Rostov, Kaliningrad និង Saint Petersburg។ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​តំបន់​ទាំ​នោះ សូម​អនុវត្ត​វិធី​ខាង​ក្រោម​ដើម្បី​ការពារ​ឯកជន​ភាព:

ត្រូវ​ភ្ជាប់​ប្រើប្រាស់​តាម​រយៈ Virtual Private Network (VPN)
កុំ​ទុក​ចិត្ត​លើ​ប្រព័ន្ធ Wi-Fi ណា​ដែល​ពុំ​កំណត់ Password ឬ​ងាយ​ស្រួល​ក្នុង​ការ​ទស្សន៍ទាយ
ជឿជាក់​តែ​លើ​ប្រព័ន្ធ​ណា ដែល​ណែនាំ​ពី​បណ្តា​បុគ្គលិក​នៅ​តំបន់​នោះ
កាត់​បន្ថយ​ផល​ប៉ះពាល់ សូម​បិទ Wi-Fi អំឡុង​ពេល​អ្នក​មិន​ប្រើប្រាស់
ដាក់​កំហិត​លើ​ការ​ប្រើ ជៀសវាង Login ចូល​បណ្តាញ​សង្គម ឬ Mail និង​មិន​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​- ទំនិញ​តាម Online ណា​មួយ​ឡើយ
រមែង​ប្រើប្រាស់​ប្រព័ន្ធ​ត​ភ្ជាប់​សុវត្ថិភាព HTTPS ដែល​មាន​ក្នុង​ Settings នៃ​ឧបករណ៍៕ ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អ្នកវិទ្យាសាស្ត្ររកឃើញថាកំណើនរុក្ខជាតិ ជាសកលថយចុះ៥៩ ភាគរយរយ... - 20/08/2019 12:25
  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • Please wait 8  seconds, if skip Close

    Top