ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Mourinho បង្ហាញ​​ពី​បញ្ហា​​ចម្បង​​ធំ​របស់ Ronaldo ប្រឈម​មុខ​នៅ World Cup

អ្នក​ចាត់​ការ​របស់​ក្លឹប Mancherster United លោក Jose Mourinho បាន​និយាយ​ពី​កត្តា​លំបាក​របស់​តារា​ជើង​ស៊ុត  Cristiano Ronaldo ក្នុង​ព្រឹត្តិការណ៍​ World Cup គឺ​ទាក់ទង​នឹង​មិត្ត​រួម​ក្រុម។
 
លោក Jose Mourinho
បុរស​ដែល​ធ្វើ​ជា​អ្នក​វិភាគ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ឲ្យ​ទូរទស្សន៍​រុស្សី​យល់​ថា ការ​លេង​របស់ Ronaldo ជាមួយ​ជម្រើស​ជាតិ​នឹង​ពិបាក​ជាង​លេង​នៅ Real Madrid ព្រោះ​កីឡាករ​ជម្រើស​ព័រទុយហ្គាល់​មិន​សូវ​មាន​គុណភាព​ខ្ពស់​ដូច​កីឡាករ​នៅ​​ Madrid ឡើយ។
អ្នក​ចាត់​ការ​វ័យ​៥៥​ឆ្នាំ​បាន​​ពន្យល់​ថា៖ "រឿង​មួយ​គឺ Ronaldo សម្រាប់ព័រទុយហ្គាល់ ហើយ​រឿង​មួយ​ទៀត​សម្រាប់ Real Madrid។ ពេល​នេះ​គេ​គ្មាន Modric ឬ Kroos ចាំ​ជួយ​ទេ។ ច្បាស់​ណាស់ កីឡាករ​ដែល​នៅ​ពី​ក្រោយ Ronaldo សម្រាប់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ មិនមែន​គុណភាព​​ដូច​នៅ​ក្លឹប Real Madrid ឡើយ"។
 
Cristiano Ronaldo ហ្វឹកហាត់
Bernardo Silva, Goncalo Guedes, Bruno Fernandes និង​ Joao Moutinho គឺ​ជា​កម្លាំង​ចាំ​ជួយ Ronaldo ក្នុង​ជម្រើស​ជាតិ។ យ៉ាងណាមិញ តាម​ការ​ទស្សន៍ទាយMourinho បាន​គិត​ថា​ ព័រទុយហ្គាល់​នឹង​ឡើង​ផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ​នេះ។ យប់​នេះ​ម៉ោង​១រំលេង​អាធ្រាត្រ​ ព័រទុយហ្គាល់​ត្រូវ​តទល់​នឹង​ក្រុម​ខ្លាំង​អេស្ប៉ាញ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • រកឃើញក្រុមជើងខ្លាំង៣ ក្រុមទៀត ឡើងវគ្គ៨ ក្រុមចុងក្រោយ នៃពាន A... - 21/10/2018 08:19
  • ត្រីស៊ីសាច់ដំបូងបំផុតរបស់ ពិភពលោក៖ អ្នកវិទ្យាសាស្រ្តរកឃើញ ត្... - 21/10/2018 08:17
  • បើចង់ក្លាយជាអ្នកមាន ក្នុងពេល៥ឆ្នាំខាងមុខ សូមកុំធ្វើរឿងទាំង ១... - 21/10/2018 08:13
  • Top