ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Julen Lopetegui មាន​ស្នា​ដៃ​ធំ​ៗ​អ្វី​ខ្លះ បាន​ Real Madrid ទិញ​យក

ក្រោយ​ពី  Zinedine Zidane ប្រកាស​ចាកចេញ​ពី Real Madrid​ កាល​ពី​២​សប្ដាហ៍​មុន ហើយ​ធ្វើ​ឲ្យ​មន្ទិល​សង្ស័យ​ជា​ច្រើន​ថា នរណា​នឹង​មក​ជំនួស​តំណែង​ដ៏​ក្ដៅ​គគុក​នេះ?

១៣​ថ្ងៃ​បន្ទាប់ Madrid​ ក៏​បាន​រក​ឃើញ​បេក្ខជន​ជំនួស ដោយ​តែងតាំង​លោក Julen Lopetegui  ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​។ Lopetegui ទើប​តែ​ពង្រីក​កុងត្រា​ជាមួយ​ជម្រើស​ជាតិ ដូច្នេះ​​ការ​មក​ដល់​របស់​គេ​មក​កាន់​ទឹក​ដី Bernabeu មិនមែន​ទទេ​នោះ​ទេ ពោលReal ត្រូវ​ចំណាយ​២​លាន​អឺរ៉ូ​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​ពី​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ។
នេះ​មាន​ន័យ​ថា បុរស​វ័យ​៥១​ឆ្នាំ​សញ្ជាតិ​អេស្ប៉ាញ​គឺ​ជា​អ្នក​ចាត់​ការ​ទី​៥​ដែល Real Madrid ចំណាយ​លុយ​ទិញ​បន្ទាប់​ពី​លោក Toshack (១៩៨៩​), Pellegrini (៤​លាន​អឺរ៉ូ ពី Villarreal ឆ្នាំ​២០០៩), Mourinho (៨​លាន​អឺរ៉ូ ពី Inter ឆ្នាំ​២០១០) និង Ancelotti (៤​លាន​អឺរ៉ូ ពី PSG ឆ្នាំ​២០១៣)។

Julen Lopetegui  មាន​ស្នាដៃ​អ្វី​ខ្លះ​ ទើប Madrid​សម្រេច​ទិញ​យក? ពី​អតីត​កាល​​​​ចន្លោះ​ឆ្នាំ​១៩៨៥​-១៩៨៨កាល​លោក​ធ្លាប់​ជា​យុវជន​របស់ Real Madrid និង​ធ្លាប់​ដឹក​នាំ Real Madrid B រដូវ​កាល​២០០៨-០៩ ប៉ុន្តែ​មិន​បាន​សាងស្នាដៃ​​ជា​ដុំកំភួន​អ្វី​នោះ​ទេ។

ឆ្នាំ​២០១០ Lopetegui  ទទួល​បាន​តំណែង​ដឹក​នាំយុវជន​​ជម្រើស​ជាតិ​អេស្ប៉ាញ​។ ២​ឆ្នាំ​បន្ទាប់​លោក​បាន​ជួយ​ក្រុម​មួយ​នេះ​លើក​ពាន UEFA European Under-19 Championship។ ហើយ​នៅ​ឆ្នាំ​២០១៣ លោក​បាន​នាំ U21 អេស្ប៉ាញ​ លើក​ពាន UEFA European Under-21 Championship ជា​លើក​ទី​៤​ក្នុង​ប្រវត្តិសាស្រ្ដ មុន​ពេល​ទៅ​ដឹក​នាំ Porto ២រដូវ​កាល៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • មិនគួរអោយជឿ! ក្មេងស្រីអាយុបីឆ្នាំ ស្លាប់ហើយរស់ឡើងវិញ ពេលគ្រួ... - 21/08/2018 19:51
  • ទារកឥណ្ឌូនេស៊ីម្នាក់​ កើតនៅថ្ងៃបើក កីឡាអាស៊ីហ្គេម​ ត្រូវបានដ... - 21/08/2018 19:28
  • ជប៉ុន​ និងឥណ្ឌា​ ចាប់ផ្ដើមចរចា លើកិច្ចព្រមព្រៀង ​ការពារជាតិ - 21/08/2018 19:23
  • ស្ពានប្រមាណជាង៨០០ កន្លែង នៅទូទាំងប្រទេសបារាំង ប្រឈមនឹង ការបា... - 21/08/2018 17:40
  • អ៊ីស្រាអ៊ែលនឹងវិនិយោគ បង្កើតស្ថានីយ បញ្ចូលថាមពល អគ្គិសនីថ្មី... - 21/08/2018 17:39
  • សង្គ្រាមដ៏យូរបំផុតរបស់ អាមេរិកដល់ដំណាក់ កាលណាហើយក្រោយ ពលរដ្ឋ... - 21/08/2018 16:28
  • Ndidiបញ្ចប់បំណងរបស់ Liverpool និង Arsenal បន្តកុងត្រា៦ឆ្នាំជ... - 21/08/2018 16:10
  • អាល្លឺម៉ង់កំពុងជួបបញ្ហា ខ្វះខាតគ្រូបង្រៀន បំផុតមិនធ្លាប់មាន - 21/08/2018 16:07
  • ជីវិតនៅលើផែនដីបង្កើតឡើង ១០០លានឆ្នាំមុន ៖ ការប៉ះទង្គិចគ្នាដ៏ធ... - 21/08/2018 15:43
  • ពីយ៉ា លែងខ្លាចបារមីចម្លែក ឬវិញ្ញាណ អ្វីមួយចូលខ្លួនទៀតហើយ - 21/08/2018 15:39
  • X

    ads

    Top