ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

រឿងអាស្រូវពន្ធ: Messi ថា ឈឺចាប់ណាស់ពេល ដែលអ្នកនៅ Madrid និយាយរឿងនេះ

ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប FC Barcelona បាននិយាយដំណើររឿងអាស្រូវពុករលួយ ដ៏ចម្រូងចម្រាសរបស់ គាត់ ក្នុងឆ្នាំ២០១៦ ហើយបានរិះគន់អ្នកខ្លះដែលទាក់ទងនឹងក្រុម Real Madrid សម្រាប់ការនិយាយដៀមដាមជាសាធារណៈ។
.
នៅខែកក្កដាឆ្នាំ២០១៦ ប្រធានក្រុមអាហ្សង់ទីន ត្រូវបានកាត់ទោសជាប់ពន្ធនាគារចំនួន២១ខែ ដោយសារការក្លែងបន្លំពន្ធ ដែល ធ្វើឱ្យគាត់មានការរិះគន់យ៉ាងខ្លាំងពីជុំវិញពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណាក្ដី Messi ពេលនេះបានបង្ហាញពីភាពឈឺចាប់របស់គាត់ ដែលអ្នកទាំងឡាយនៅក្នុងទីក្រុងម៉ាឌ្រីត បាននិយាយដៀមដាមពីរឿងនេះដោយគាត់បង្ហាញថា ពួកអ្នកទាំងនោះធ្វើមកលើគាត់ ដោយសារតែទំនាក់ទំនង របស់ គាត់ជាមួយ Barcelona ។

គាត់បានប្រាប់សារព័ត៌មានSport ថា: "ខ្ញុំមានការលំបាកពេញមួយឆ្នាំ បន្ទាប់ពីមានរឿងជាមួយ Hacienda (អាជ្ញាធរពន្ធ)" ។

"វាលំបាកខ្លាំងណាស់ តែខ្ញុំមិនបានធ្លាក់ ឬបាក់ទឹកចិត្តទេ ហើយវិធីដែលគេដៀមដាមមកលើខ្ញុំនោះគឺ ពួកគេនិយាយអំពី ខ្ញុំគ្រួសាររបស់ខ្ញុំ ឪពុករបស់ខ្ញុំប្រជាជនរបស់ខ្ញុំ ... វាជាការលំបាកណាស់ ខ្ញុំមានអារម្មណ៍ថារងគ្រោះខ្លាំងណាស់ ជាពិសេស អ្នកនៅ Madrid និយាយអំពីវា"។

"ប៉ុន្តែខ្ញុំសំណាងណាស់ ដែលមានការគាំទ្រពីប្រជាជនរបស់ខ្ញុំ ពីក្លឹប Barcelona, ​​និងអ្នកកាសែតនៅទីនោះ, ពួកគេនោះ ហើយ ដែល ធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិច"។

"ខ្ញុំគិតថានោះជាលំដាប់នៃព្រឹត្តិការណ៍ ដែលបានវាយប្រហារខ្ញុំ និងទាញយកផលប្រយោជន៍ពីភាពទន់ខ្សោយរបស់ខ្ញុំ ... វាបានកើតឡើងដូចនេះ ព្រោះខ្ញុំដឹងថាវាមកពីម៉ាឌ្រីដ" ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន ឌីប៊ី សេនឃើរ បើកសម្ពោធការិយាល័យថ្មី - 24/04/2019 11:33
  • ប្រាសាក់ ចូលរួមផ្សព្វផ្សាយ «ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ‍ នៅកម្... - 24/04/2019 11:30
  • ក្រុមហ៊ុន Tesla ចុះស៊ើបអង្កេត ឧប្បត្តិហេតុនៃ កន្លែងរថយន្តចត... - 24/04/2019 11:29
  • NICE ចង់បាន Giroud ខណៈដែលមិនមាន ប្រកួតច្រើនឡើយ នៅអង់គ្លេស សម... - 24/04/2019 11:27
  • ផ្នូរម៉េជីតដ៏ធំសម័យ កាលថ្មកែវ មានអាយុកាលរហូត ដល់ ១០ជំនាន់ នៃ... - 24/04/2019 11:24
  • វេបសាយដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រនៃ មនុស្សជំនាន់ បច្ចេកវ... - 24/04/2019 11:20
  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • Please wait 8  seconds, if skip Close

    Top