ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាវ​ PSGដំបូង​របស់​ Neymar ត្រូវ​បាន​លក់ ​ក្នុង​តម្លៃ​ខ្ពស់​កប់

កាល​ពី​ល្ងាច​ម្សិលមិញ មូលនិធិ​របស់​ក្លឹប PSG បាន​រៀប​ចំ​ពិធី​ដេញ​ថ្លៃ​មួយ ដើម្បី​រៃ​អង្គាស​ប្រាក់​ទុក​ប្រើ​ប្រាស់​ក្នុង​សកម្មភាព​សប្បុរសធម៌។ ក្នុង​នោះ អាវ​ PSG ដែល​ Neymar ពាក់​ដំបូង​បំផុត​ក៏​ត្រូវ​បាន ​យក​ទៅ​ដាក់​ដេញ​ថ្លៃ​ផង​ដែរ។

ក្រោយ​ដេញ​ថ្លៃ​រួច អាវ​ PSG ដំបូង​របស់​កីឡាករ​ប្រេស៊ីល ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​រហូត​ដល់​ទៅ ២៤ ម៊ឺន​អឺរ៉ូ (ជិត​ ២៨ ម៊ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca។ ទោះ​ជា​យ៉ាង​ណា ប្រភព​ដដែល​មិន​បាន​បង្ហាញ​មុខ​អ្នក​ដែល​សម្រេច​ឲ្យ​ថ្លៃ​ខ្ពស់​ប៉ុណ្ណឹង​ឡើយ។

កម្មវិធី​ដេញ​ថ្លៃ​របស់​មូលនិធិ​ក្លឹប​នេះ បាន​រៃ​អង្គាស​បាន​ប្រាក់​សរុប ១,៦ លាន​អឺរ៉ូ (ប្រមាណ ១,៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​សីហា ឆ្នាំ​មុន Neymar បាន​ចាក​ចេញ​ពី Barcelona មក​ចូល​រួម​ជាមួយ PSG ក្នុង​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត ២២២ លាន​អឺរ៉ូ (ជាង ២៦០​លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅ​ក្លឹប​ថ្មី កីឡាករ​ស៊ុត​ចូល​សរុប ២៨ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣០ លើក៕ ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top