ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Klopp ​ប្រាប់​កូន​ក្រុម ​ប្រយ័ត្ន​សប្បាយ​ក្លាយ​ជា​ទុក្ខ ពេល​ប៉ះ Roma ​ដូច Barcelona

លោក Jurgen Klopp ​បាន​ប្រាប់ Liverpool ​ថា​ការ​បាន​ប៉ះ​ជាមួយ Roma ​មិនមែន​ជា​រឿង​ងាយ​ស្រួល អាច​មើល​ស្រាល​ ក្រុម​មួយ​នេះ​ បាន​នោះ​ទេ ព្រោះ​ពួកគេ​បាន​បង្ហាញ​រូច​ហើយ ​ពេល​ទម្លាក់​ក្រុម​ Barcelona ។

ក្រុម Liverpool ​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​ មក​ពី​អីតាលី Roma ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ​។ ​ការ​ប៉ះ​គ្នា​នេះ​ដែរ ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​មើល​ឃើញថា​ក្រុម​ហង្ស​ក្រហម​ មាន​ប្រៀប​ជាង​ច្រើន​ទៅ​លើ​ក្រុម Roma ​ត្បិត​តែ​ក្រុម​មួយ​នេះ​អាច​ទម្លាក់ FC Barcelona ​បាន​ក៏​ដោយ។

ផ្ទុយ​ពី​អ្នក​គិត​ទាំង​នោះ ​លោក Klopp ​គិត​ថា​វា​នឹង​ពិបាក​សម្រាប់ Liverpool ​ក្នុង​ការ​ឆ្លង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ព្រោះ​ថា Roma ​ជា​ក្រុម​ខ្លាំង ​មាន​ប្រវត្តិ​មិន​ធម្មតា​ឡើយ។ អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ បាន​និយាយ​ដូច្នេះ​ថា​៖ “ប្រសិន​បើ​មាន​នរណា​គិត​ថា​ ការ​ប៉ះ​ក្រុម​នេះ​ជា​រឿង​ងាយស្រួល ​នោះ​ខ្ញុំ​មិន​អាច​ជួយ​ម្នាក់​ នោះ​បាន​ទេ។ ពួកគេ​បាន​ទម្លាក់ Barcelona ​បាន នោះ​ការ​ឡើង​ទៅ​វគ្គ​បន្ដ ពោរពេញ​ទៅ​ដោយ​កម្លាំង​ចិត្ត ​កីឡាករ​របស់​ពួកគេ​កំពុង​ សប្បាយ​ចិត្ត​ជាមួយ​ការ​ឈ្នះ។ អ្វី​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​ ក្រោយ​ការ​ចាប់​ឆ្នោត គឺ​ដោយសារ Liverpool ​អាច​មាន​ឈ្មោះ ​លេង​បន្ដ​បាន”។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ ខាង​លើ​នេះ ជើង​ទី​១​នឹង​ធ្វើ​ឡើង​ នៅ​ទឹក​ដី​ហង្ស​ក្រហម នា​ថ្ងៃ​ទី​២៤​ខែ​មេសា​ខាង​មុខ ​ខណៈ​ដែល​ជើង​ទី​២​ នឹង​ធ្វើ​ឡើង​ នៅ​ទឹក​ដី Roma ​ថ្ងៃ​ទី​២​ខែ​ឧសភា​ឆ្នាំ​២០១៨៕

ប្រភព៖សប្បាយ

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ជប៉ុន បាញ់បង្ហោះយាននាំស្បៀង ទៅកាន់ ISS ទទួលបានជោគជ័យទាំងស្រុ... - 23/09/2018 15:58
  • Liverpool យកជ័យជំនះ ស្រួលៗ លើ Southampton - 23/09/2018 15:27
  • ក្រុម Hacker ដាក់គោលដៅទៅលើ ក្រុមហ៊ុន អចលនទ្រព្យនៅអាមេរិក - 23/09/2018 15:25
  • កូរ៉េខាងជើង កំពុងដំណើរការ ទីផ្សារត្រីដ៏ធំបំផុត នៅព្រំដែនជាមួ... - 23/09/2018 14:50
  • ចិនលុបចោល កិច្ចពិភាក្សាយោធា ជាមួយអាមេរិក ដើម្បតវ៉ាប្រឆាំងទណ្... - 23/09/2018 14:48
  • Gabriel Jesus ត្រូវបានប្រេស៊ីលកោះហៅ ចូលជម្រើសជាតិវិញ ក្រោយបរ... - 23/09/2018 13:52
  • ចិន បិទចោលគេហទំព័ររាប់ពាន់ នៅក្នុងយុទ្ធនាការ បោសសម្អាត - 23/09/2018 13:50
  • អាមេរិកនិយាយថា ការវាយប្រហារ តាមអាកាសអាមេរិក បានសម្លាប់ ពួកសក... - 23/09/2018 13:16
  • មេ​ជំនួញ​ធំ​ៗ​ លើ​ពិភពលោក ​បារម្ភ​​​ខ្លាច​បញ្ញា​សិប្បនិម្មិត... - 23/09/2018 13:12
  • PSG ចាយ​លុយ​ជិត​ ៩០០ លាន​ដុល្លារ​ ក្នុង​រយៈ​ពេល ​៨​ឆ្នាំ តែ​... - 23/09/2018 13:08
  • X

    ads

    Top