ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Jose ​ប្រាប់​ឱ្យ Pogba ​ធ្វើ​រឿង​នេះ បើ​ចង់​ជាប់​ជម្រើស​ ១១​នាក់​ដំបូង​រហូត

លោក Jose Mourinho ​ថា Pogba ​ត្រូវ​តែ​ប្រឹងប្រែង​លេង​ឱ្យ​អស់​ ពី​សមត្ថភាព​របស់​ខ្លួន ​ប្រសិន​បើ​ចង់​ជាប់​ជម្រើស ​១១​នាក់​ដំបូង​គ្រប់​ការ​ប្រកួត។

ក្នុង​ជ័យ​ជម្នះ​លើ Manchester City ​កាល​ពី​លើក​មុន​នោះ ​លោក Jose Mourinho ​សរសើរ​ទម្រង់​លេង​របស់​កីឡាករ ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ ថា​លេង​ល្អ ដូច​កាល​ពី​មុន​វិញ។ បន្ថែម​ពី​លើ​នេះ​ដែរ ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម ​បន្ថែម​ថា Pogba ​នៅ​មាន​អនាគត​វែងឆ្ងាយ​ជាមួយ Man Utd ​ប្រសិន​បើ​រូបគេ​ប្រឹងប្រែង​ លេង​ឱ្យ​អស់ ​និង​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំង។ អ្វី​ដែល​ខ្សែ​បម្រើ​នេះ​មាន គឺ​ជា​អ្វី​ដែល​ក្រុម​ទាំង​មូល​ត្រូវ​ការ ​និង​ជា​កត្តា​សំខាន់ ​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​នានា។

នៅ​ចាំ​បាន​ថា Pogba ​មិន​សូវ​បាន​ជាប់​ ១១​នាក់​ដំបូង​នោះ​ទេ ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ដោយសារ​តែ​លោក Jose ​មើល​ឃើញ​រូបគេ​លេង​មិន​ល្អ​ ជាមួយ​សមាជិក​ក្រុម។ ខណៈ​ដែល​លេង​ នៅ​ជម្រើស​ជាតិ​វិញ ​អតីត​កីឡាករ Juventus ​ខាងលើ​តែងតែ ​លេង​ល្អ​ជា​និច្ច។

មួយ​វិញ​ទៀត ​កន្លង​មក​នេះ​ក៏​មាន​ដំណឹង​ថា ​រូបគេ​ចង់ចាកចេញ​ពី​ទឹក​ដី Old Trafford ​ផង​ដែរ ​ដោយសារ​តែ​ការ​ មិន​បាន​ជាប់​ជម្រើស​ដំបូង​។ ដោយ​ឡែក​ ការ​បែកធ្លាយ​ដំណឹង​នេះ ត្រូវ​បាន​លោក Jose ​បដិសេធ​ និង​ថា Pogba ​នឹង​នៅ​តែ​ជា​កីឡាករ​ បិសាច​ក្រហម​ នា​រដូវ​កាល​ក្រោយ​ៗ​ទៀត៕

ប្រភព៖សប្បាយ

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សេចក្តីអំពាវនាវ ដល់សប្បុរសជន ចូលរួម ក្នុងគម្រោងទៅរៀន ដើម្បីអ... - 20/04/2019 16:40
  • អាមេរិកនិយាយថា ចិនបង្កើនយុទ្ធនា ការជះឥទ្ធិពល ទៅលើកោះតៃវ៉ាន់  - 20/04/2019 16:32
  • ការធ្វើតេស្ដអាវុធយុទ្ធសាស្រ្ត ថ្មី របស់កូរ៉េខាងជើង មិនពាក់ព័... - 20/04/2019 15:06
  • Richarlison តម្លៃ៥០លានផោនរបស់ Everton អាចនឹងផ្លាស់ទៅ លេងជាមួ... - 20/04/2019 14:09
  • ហេតុអ្វីបានជារន្ទះ វាយប្រហារ២ដង? ភាគល្អិត បានបង្ហាញយ៉ាងខ្លាំ... - 20/04/2019 13:33
  • យានអវកាសក្រៅភព របស់ណាសាក ឃើញភពផែនដី ដំបូងគេនៅជិត ប្រព័ន្ធព្រ... - 20/04/2019 12:48
  • Man City ទំនងជាត្រូវដកខ្លួន ចេញពី ការប្រជែងយកខ្សែការពារ ឆ្នើ... - 20/04/2019 12:42
  • ក្មេងប្រុសតូចបំផុត នៅលើពិភពលោក វិលត្រឡប់មកផ្ទះវិញ នៅប្រទេស ជ... - 20/04/2019 12:36
  • ម៉ឺន  មេឃា ប៉ះជើងខ្លាំងថៃ Super Pek រសៀលថ្ងៃអាទិត្យ នៅលើសង្វ... - 20/04/2019 11:17
  • តារាចម្រៀងល្បីៗ ក្នុងប្រទេសកម្ពុជា ១០រូប បានទៅដល់កូរ៉េ កក្រើ... - 20/04/2019 11:00
  • Please wait 8  seconds, if skip Close

    Top