Cristiano Jr កូនប្រុសច្បងរបស់ Cristiano Ronaldo បានដើរតាមគន្លងរបស់ឪពុក ដោយឈ្នះពានជាអ្នកស៊ុត បញ្ចូលទីច្រើនជាងគេ ប្រចាំសាលារៀន។
នៅលើគណនី Instagram ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ បានបង្ហោះរូបកូនប្រុស ឈរកាន់ពាន២នាក់ ម្ដាយអមជាមួយសារថា "អបអរសាទរ កូនប្រុស"។ នេះមិនមែនជាលើកទី១ទេដែល Cristiano Jr ឈ្នះពានផ្ទាល់ខ្លួន នៅសាលារបស់គេ។
កុមារវ័យ៧ឆ្នាំ បានទទួលការបង្វិលផ្ទាល់ពី Ronaldo ហើយជានិច្ចកាលរូបគេ ធ្វើឲ្យមានការចាប់អារម្មណ៍ ពីជំនាញទាត់បាល់ Free Kick និងលោតទាត់ ស៊ីហ្សូ (Bycycle kick) មិនចាញ់ឪពុកប៉ុន្មានទេ៕

ប្រភព៖សប្បាយ
បញ្ជាក់៖ ហាមយកព័ត៌មានទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាតបើពុំនោះទេយើង នឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់..!!