ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Coutinho បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត២គ្រាប់ឲ្យ Barca ឈ្នះ Valencia

Barcelona បានបន្តដំណើរឆ្ពោះទៅរកជើងឯក លីគកំពូលអេស្ប៉ាញ ក្រោយយកឈ្នះ Valencia ដោយលទ្ធផល ២ទល់នឹង១។

ជំនួបនៅកីឡដ្ឋាន Nou Camp កាលពីយប់មិញ Philippe Coutinho បានបង្ហាញទម្រង់លេងល្អ គួរឲ្យកត់សម្គាល់ដោយ Assist បាន២ដងឲ្យមិត្តរួមក្រុម ស៊ុតបញ្ចូលទី។ គ្រាប់ទីមួយយប់មិញ កើតឡើងនាទី ១៥ Suarez បានស៊ុតបញ្ចូលទីបាន១គ្រាប់ ឲ្យម្ចាស់ផ្ទះ នាំមុខក្រោមការប៉ះបាល់ ឲ្យយ៉ាងល្អរបស់ Coutinho។

លុះនាទី៥១ខ្សែការពារ Umtiti បានឡើងមកគាំទ្រ និងតែតបញ្ចូលទីគ្រាប់ទីពីរ ក្រោយពេល Coutinho ដដែលលើកបាល់ជ្រុង។ យ៉ាងណានាទី ៨៧ Valencia សងបាន១គ្រាប់វិញជាការទាត់បាល់ ប៉េណាល់ទីរបស់ Daniel Parejo។

ជ័យជម្នះនេះធ្វើឲ្យក្រុមយក្ស មកពីកាតាឡាន់ បន្តកំណត់ត្រា មិនដែលចាញ់៣៩ប្រកួត នៅលីគ និងបានបំបែកកំណត់ត្រា មិនចាញ់យូរបំផុតនៅ La Liga ដែលធ្វើបានដោយ Real Sociedad ចំនួន៣៨ប្រកួត កាលពីរដូវកាល ១៩៧៨-៧៩ និង ១៩៧៩-៨០៕

ប្រភព៖សប្បាយ

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុនផលិតរថយន្ត SUV មានគម្លាតយ៉ាងជិតសិ្នទ្ធ លើគូប្រជែងនៅ... - 13/12/2018 12:55
  • អត្តពលិកវ៉ូវីណាម និងការ៉ាតេចេញប្រកួតកីឡា និស្សិតសាកលវិទ្យាល័... - 13/12/2018 12:52
  • រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ពលរដ្ឋកាណាដា សរុបជាង២ពាន់នាក់ បាត់ប... - 13/12/2018 11:34
  • យន្តហោះទម្លាក់គ្រាប់បែក សមត្ថភាព នុយក្លេអ៊ែរ រុស្ស៊ី ហោះហើរទ... - 13/12/2018 11:32
  • កាន់ទូរស័ព្ទ៖ ក្រុមហ៊ុន Huawei មិនជឿជាក់លើ មហិច្ឆតាបច្ចេកវិទ... - 13/12/2018 11:01
  • Chelsea សម្លឹងឃើញកីឡាករ ជំនួសតំណែង Fabregas រួចរាល់ហើយ - 13/12/2018 10:39
  • បាញ់ប្រហារគ្នា នៅទីក្រុង Strasbourg ប្រទេសបារាំងស្លាប់ មនុស្... - 13/12/2018 10:36
  • លោកប៊ូ ជុំសេរី សំណូមពរឲ្យមន្ត្រី បច្ចេកទេស ត្រូវតែកាត់ក្ដី ដ... - 13/12/2018 10:09
  •  Jennifer Lopez ថាមិនទាន់ដាច់ចិត្ត រៀបការជាមួយ Alex Rodrigue... - 13/12/2018 10:07
  • Man United ប៉ះ Valencia ព្រឹកស្អែកនេះអវត្តមាន កីឡាករសំខាន់ៗ... - 13/12/2018 09:53
  • Top