ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ពីមុនទៅថា Messi និង Neymar តែឥឡូវនេះ Ronaldo ក៏មានគេថា មកពីភពផ្សេងដែរ

បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទី ពីរគ្រាប់ក្នុងជ័យជម្នះ ២-១ របស់ក្រុម Real Madrid លើ Eibar កាលពីថ្ងៃសៅរ៍ Cristiano Ronaldo ត្រូវបានលោក Zinedine Zidane ថា "ចាមនុស្សមកពីកាឡាក់ស៊ីមួយផ្សេងទៀត"   ។

ការស៊ុតបញ្ចូលទីរបស់ កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានធ្វើឱ្យរូបគេរកគ្រាប់បាល់បាន៣២គ្រាប់ ក្រោយស៊ុតបញ្ចូលទី បាន៧ប្រកួតជាប់ៗគ្នា។

បន្ទាប់ពីចប់ការប្រកួតរវាង Real Madrid និង Eibar រួចមកលោក Zidane មិនមានអ្វីក្រៅពីការ សរសើរចំពោះសមត្ថភាព របស់ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះឡើយ ដោយបាននិយាយថា "សម្រាប់ខ្ញុំ Cristiano មកពីកាឡាក់ស៊ីផ្សេងទៀត"។

"គាត់ដឹងថា គាត់នឹងរកគ្រាប់បាល់ បាននៅថ្ងៃនេះ។ គាត់គឺជាកីឡាករ ពិសេសម្នាក់ទៀត" ។

លើសពីនេះទៀត គ្រូបង្វឹករូបនេះក៏បានទទួលស្គាល់ថា ក្រុម Los Blancos មានសំណាង ដែលទទួលបានបីពិន្ទុ ហើយក៏សរសើរក្រុម Eibar សម្រាប់ការសម្ដែងរបស់ពួកគេផងដែរ។

លោក Zidane បានបន្ថែមថា: " វាជាជ័យជម្នះដ៏ពិសេសមួយ បើទោះបីពួកគេមានលេងល្អ ជាងយើងក៏ដោយ ហើយមានឈុតឆាកដ៏អស្ចារ្យជាច្រើន ជាពិសេសនៅក្នុងតង់ទី១ "។

"យើងដឹងថាទីលាននេះ មានភាពស្មុគស្មាញខ្លាំងណាស់ ហើយយើងក៏ដឹងដែរថា ពួកគេកំពុងតែប្រយុទ្ធដើម្បីឈ្នះ ដូច្នេះយើងដឹងថា យើងចាំតែរងទុក្ខប៉ុណ្ណោះ"។

Ronaldo បានបង្ហាញខ្លួនចំនួន៣៤លើក នៅគ្រប់ការប្រកួតទាំងអស់ សម្រាប់ក្រុម Madrid ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៣ ៣គ្រាប់ និងជួយដល់ការស៊ុតបញ្ចូលទី ចំនួន ៥លើកទៀត៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Ronaldo ហោះទៅអេស្បាញ សម្រាប់ជំនួប រវាងJuventus នឹង Valencia - 19/09/2018 19:22
  • ស្ត្រីទី១ របស់កូរ៉េខាងត្បូង បំពេញទស្សនកិច្ច ទីតាំងសំខាន់ៗ នៅ... - 19/09/2018 19:20
  • អាហារូបករណ៍ ពេញ ១ កន្លែងលើជំនាញច្បាប់ ពីសាកលវិទ្យាល័យ អាមេរិ... - 19/09/2018 19:06
  • ក្បឿង​ ជីប ម៉ុង រកឃើញ អ្នកឈ្នះទៀតហើយ - 19/09/2018 17:14
  • Made in America នៅតែបន្តសម្លាប់ ពលរដ្ឋស៊ីវិល ជាពិសេសកុមារ រា... - 19/09/2018 17:09
  • ការថែរក្សា​​ សុខភាពតាមវ័យ - 19/09/2018 17:04
  • មើល​ជើង​កីឡាករ​ Real, Man Utd, Man City & Bayern ត្រូវ​ចេញ​... - 19/09/2018 16:41
  • អាមេរិក កំពុងពិចារណាទៅលើ ការកំណត់មូលដ្ឋានទ័ព របស់ខ្លួននៅ ក្ន... - 19/09/2018 16:25
  • លោក ពូទីន៖ ប្រតិបត្តិការ របស់កងកម្លាំងដែន អាកាសអ៊ីស្រាអែល បំ... - 19/09/2018 15:58
  • ប្រទេសកូរ៉េ ទាំងពីរ មានគោលដៅ បំបាត់ការជាប់គាំង កិច្ចពិភាក្សា... - 19/09/2018 15:54
  • X

    ads

    Top