ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Marcelo: ខ្ញុំគិតថា Neymar នឹងចូលរួម ជាមួយ Real Madrid

ខ្សែការពារ Marcelo ជឿជាក់ថា Neymar ដែលកំពុងលេងឲ្យក្លឹប Paris Saint-Germain នឹងចូលរួមជាមួយ Real Madrid នាពេលអនាគត។

អតីតខ្សែប្រយុទ្ធក្លឹប FC Barcelona បានចូលរួមជាមួយក្លឹបនៅ Ligue 1 ក្នុងតំលៃខ្លួន កំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ កាលពីដើមរដូវកាលនេះ 
ប៉ុន្តែជារឿយៗកីឡាកររូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការវិលត្រលប់ទៅកាន់ La Liga តាំងពីពេលនោះមក។

ទោះជាយ៉ាងណាក្ដីបច្ចុប្បន្ន Marcelo បានបង្ហាញពីជំនឿចិត្តរបស់គាត់ថា កីឡាករមិត្តរួមជាតិរបស់គាត់ នឹងត្រលប់ទៅលេងនៅអេស្ប៉ាញវិញ ហើយគាត់នឹងលេងឱ្យក្រុម Los Blancos ។

ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ បានប្រាប់សារព័តមាន Esporte Interativoថា "Neymar នឹងត្រូវលេងនៅ Real Madrid? "។ "វាពិតជាអស្ចារ្យណាស់ ប្រសិនបើគាត់ បានមកកាន់ក្លឹប Real Madrid ។ "នៅក្នុងគំនិតរបស់ខ្ញុំ កីឡាករល្អៗ ត្រូវតែលេងនៅក្លឹបនេះ ហើយខ្ញុំគិតថា Neymar នឹងលេងឱ្យក្រុម Real Madrid នៅថ្ងៃណាមួយ" ។

Neymar បានបង្ហាញខ្លួនចំនួន ២៧លើក សម្រាប់ក្រុមយក្សរបស់បារាំង នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទី បាន២៨គ្រាប់ និងជួយដល់ការស៊ុតបញ្ចូលទី ចំនួន១៦លើក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គូស្វាមីភរិយា រៀបការថ្មីថ្មោង សូមពិនិត្យមើលលទ្ធផល ការចាប់រង្... - 15/02/2019 21:12
  • Simeone សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយក្លឹបឲ្យបានគ្រប់ ១០រ... - 15/02/2019 19:15
  • ការសិក្សារបស់ ណាសាបង្ហាញថា ប្រទេសចិន និងប្រទេសឥណ្ឌានឹង ធ្វើឲ... - 15/02/2019 19:11
  • លោកTim Cook វាយប្រហារ លើការរិះគន់ កម្មវិធីតាមដាន ស្ត្រីអារ៉ា... - 15/02/2019 16:53
  • ប្រធានក្លឹប Barcelona អះអាងថាអត់ ដែលមាន បំណងចង់បាន Neymar មក... - 15/02/2019 15:51
  • គ្រោងឆ្អឹងដ៏អាថ៌កំបាំង របស់ក្មេងស្រីជំទង់ ម្នាក់រកឃើញកប់ នៅក... - 15/02/2019 15:32
  • ងើបពីឈឺ Selena កាន់តែស្រស់ស្រាយខ្លាំង មើល​តែរាងដឹងហើយ ឡើងម៉ា... - 15/02/2019 15:16
  • កាំរស្មីជួយក្រុម អ្នកស្រាវជ្រាវ បញ្ជាក់ពីដើម កំណើតចិន ដែលរកឃ... - 15/02/2019 14:39
  • កម្ចាត់ជាតិខ្លាញ់ និងបញ្ចុះកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ដោយគ្រ... - 15/02/2019 14:23
  • រកឃើញគ្រែក្រេប ទឹកឃ្មុំបុរាណរបស់ Henry VII ត្រូវបោះចោលនៅចំណត... - 15/02/2019 14:09
  • Please wait 8  seconds, if skip Close

    X

    ads

    Top