ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

PSG​​ មិនខ្វល់ថា នឹងត្រូវចំណាយខ្លាំងប៉ុណ្ណាឡើយ សង្ឃឹមថានឹងអាចនាំយក Pep មកធ្វើការជាមួយឲ្យបាន

គេហទំព័ររបស់ The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃសៅរ៍ ទី២០ ខែមករានេះបានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិអេស្បាញ Pep Guardiola ដែលកំពុងជួយឲ្យមេឃខៀវ Man City នាំមុខគេក្នុងតារាងកំពូលអង់គ្លេសកំពុងស្ថិតនៅក្នុងកុងត្រា ដែលសល់តែរយៈពេល១៦ខែទៀតប៉ុណ្ណោះ ដែលមានតម្លៃ១៥លានផោនក្នុងមួយឆ្នាំ។

ប្រភពដដែលបានសរសេរទៀតថា ស្របពេលដែលកុងត្រាថ្មីនៅមិនទាន់អាចបញ្ជាក់ច្បាស់ថា នឹងត្រូវបន្តឬយ៉ាងណានោះក្នុងនោះក្លឹបមហាសេដ្ឋីបារាំង PSG បាននិយាយថា Pep គឺជាគោលដៅធំបំផុតដែលខ្លួនទុកចិត្តថា នឹងនាំយកគ្រូបង្វឹករូបនេះនិងគ្រួសារមកកាន់ប្រទេសបារាំង ឲ្យបានទោះបីជាត្រូវចំណាយលុយច្រើនប៉ុណ្ណោះក្តី។

PSG គ្មានភាពអាក់អួលឡើយ ក្នុងការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធថ្លៃបំផុត២លើលោកមកកាន់ក្លឹបដូចជា Neymar ដែលមានតម្លៃទៅដល់១៩៩លានផោននិង Mbappe ផងនោះ៕


 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អ្នកញៀនFacebookទេ? ឧបករណ៍តាប្លូថ្មី បង្ហាញដល់អ្នក ប្រើប្រាស់... - 21/11/2018 14:27
  • ទីជម្រកពិសោធន៍ ភពអង្គារ របស់ណាសានៅ ហាវ៉ៃក្លាយជាមូលដ្ឋាន ចន្ទ... - 21/11/2018 13:55
  • ណាសាក្នុងការរុករកជីវិតក្រៅភព៖ ទីភ្នាក់ងារនឹងស៊ើបអង្កេត តំបន់... - 21/11/2018 13:52
  • ក្រុមហ៊ុន Cellcard ប្រារព្ធពិធី បុណ្យអុំទូក សម្រាប់ឆ្នាំ២០១... - 21/11/2018 13:45
  • សំណងផ្នូរបូលីវីបង្ហាញ ពីការលិចលង់ ដ៏ធំ នៃសំណល់ អេត្យូពី និងវ... - 21/11/2018 13:14
  • ដាយណូស័រតូចបំផុត លើពិភពលោក៖ ស្នាមបាតជើងអាយុ១១០ លានឆ្នាំ រកឃើ... - 21/11/2018 12:51
  • WeChat ក្លាយជាទីកន្លែង បដិសណ្ឋារកិច្ច ក្នុងការជំរុញ ផ្នែកបច្... - 21/11/2018 12:37
  • Facebook លុបចោលគណនី គំរាមកំហែង ២លាននាក់ រយៈពេល៣ខែ ប៉ុន្តែ បច... - 21/11/2018 12:36
  • Instagram ប្រើធម៌ក្តៅចំពោះអតិថិជនប្រើប្រាស់ គណនីក្លែងក្លាយ - 21/11/2018 11:56
  • នាយកប្រតិបត្តិក្រុមហ៊ុន Mitsubishi ថា វានឹងមានការលំបាកក្នុងក... - 21/11/2018 11:38
  • Top