ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ចុម!​ មានគេថា Ronaldo មិនសមនឹងឈ្នះ Ballon D'Or នោះទេ!

ខ្សែការពារប្រេស៊ីលម្នាក់ បានបញ្ជាក់ជាសាធារណៈថា Cristiano Ronaldo របស់ក្លឹប Real Madrid មិនសមនឹងឈ្នះពានរង្វាន់ Ballon d'Or នៅឆ្នាំនេះទេ ទន្ទឹមដែលមានមនុស្ស ជាច្រើនបាននិយាយថា កីឡាករសញ្ជាតិព័រទុយហ្កាល់នេះ នឹងឈ្នះពានរង្វាន់ បាល់មាសជាលើកទី៥ នៅចុងឆ្នាំនេះ ជាពិសេសដោយសារតែ គាត់បានឈ្នះពានរង្វាន់ La Liga និង UEFA Champions League កាលពីពីរបីខែមុន។

ទោះបីជា Ronaldo គឺជាកីឡាករដែលគ្រប់គ្នាជឿជាក់ថា នឹងពានរង្វាន់នេះក៏ដោយ ក៏ខ្សែការពារក្លិប Atletico Madrid គឺ Filipe Luis មានអារម្មណ៍ថា Ronaldo បានបង្ហាញអ្វីដែល គួរអោយចាប់អារម្មណ៍ សម្រាប់ក្លឹប Real ក្នុងរយៈពេលពីរខែចុងក្រោយ នៃយុទ្ធនាការ ២០១៦/១៧ ។

 Luis បានប្រាប់ទស្សនាវដ្តីអេស្ប៉ាញ Panónka ថា "ពាន Ballon d'Or គឺជាប្រធានបទក្ដៅមួយ។ "Cristiano គាត់មិនបានធ្វើអ្វីទេ រហូតដល់ពីរខែចុងក្រោយនេះ" ។

ក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយនេះ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានឈ្នះដោយ Ronaldo និង Lionel Messi ដោយកីឡាករអាហ្សង់ទីនឈ្នះបាន៥ដង ហើយកីឡាករព័រទុយហ្គាល់ ឈ្នះបាន៤ដង៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ចង់បានខ្សែការពារ David Luiz ពី Chelsea - 17/11/2017 20:09
  • តារាចម្រៀង Linda Chien ប្រាប់ថាបុរស ក្នុងចិត្តនាងគឺតារាកូរ៉េ... - 17/11/2017 19:54
  • ស្នែងចម្លែក អាយុ 6000 ឆ្នាំ រកឃើញដោយសិស្សអាយុ ១៣ ឆ្នាំនៅ Eas... - 17/11/2017 19:30
  • Apple ជួយអភិវឌ្ឍកម្មវិធីប្រឆាំង នឹងសារឥតបានការ ជាមួយរដ្ឋាភិប... - 17/11/2017 19:25
  • រកឃើញភពថ្មីទំហំ ប៉ុនផែនដីតែក្នុងមួយឆ្នាំ នៅទីនោះមានរយៈពេល មិ... - 17/11/2017 18:40
  • Jack Wilshere ត្រៀមខ្លួនដើរចេញ ទាំងគ្មានតម្លៃខ្លួន ពីក្លិប A... - 17/11/2017 18:23
  • សមយុទ្ធយោធាចម្រុះជាតិសាសន៍ របស់អង្គការណាតូ ត្រូវបានបញ្ចប់ ទៅ... - 17/11/2017 18:00
  • Charlie Puth ត្រូវគ្នាវិញហើយ ជាមួយ Justin Bieber ក្រោយមើលមុ... - 17/11/2017 17:49
  • ហ្វូស៊ីលកត់ត្រា ប្រវត្តិសាស្រ្តមនុស្ស៖ ឆ្អឹងក្បាលរបស់ចិន អាយ... - 17/11/2017 17:43
  • ស្នេហារបស់កំពូល តារាសម្តែង Lee Min Ho និង Bae Suzy ដល់ផ្លូវប... - 17/11/2017 16:47
  • Top