ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

លេងមែនទែនហើយ! ដើម្បី Ronaldo បិសាចក្រហមហ៊ានផ្តល់លុយ ១៨៣លានផោន ​បូកជាមួយ David de Gea ម្នាក់ទៀតទៅឲ្យ Real Madrid

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ត្រៀមខ្លួន ជាស្រេចក្នុងការផ្តល់លុយ ១៨៣លានផោន ​បូកជាមួយ David de Gea ម្នាក់ទៀតទៅឲ្យ Real Madrid ដើម្បីនាំយក Cristiano Ronaldo និងមិត្តរួមក្រុមរបស់គេម្នាក់ទៀត ​នេះបើយោងតាមគេហទំព័រ Soccer Laduma ដែលបានចុះផ្សាយ​ នៅថ្ងៃទី១៩ ខែមិថុនានេះ។

កីឡាករបាល់ទាត់ ព័រទុយហ្គាល់ Ronaldo ត្រូវបានគេជឿថា ចាប់អារម្មណ៍លើការ ចាកចេញពី​ Real Madrid ខណៈបច្ចុប្បន្នរូបគេ កំពុងត្រូវបាន ស៊ើបអង្កេត នៃការលួចបន្លំពន្ធ ហើយប្រភពមួយផ្សេងទៀត បាននិយាយថា គេខ្វះការគាំទ្រ ដែលទទួលបាន ពីអ្នកគាំទ្ររបស់ក្លិបនេះ។

មិនមានក្រុមច្រើនទេ ដែលអាចមានលទ្ធភាព​ ក្នុងការផ្តល់សេវា ដើម្បីទិញកីឡាករវ័យ ៣២ឆ្នាំរូបនេះ គឺមានតែ Man United និង Paris Saint-Germain 
ដែលអាចមានអារម្មណ៍ ចុះហត្ថលេខាយក​ Ronaldo នៅពេលដែលគេចាកចេញ ពីទីក្រុង Madrid។

ក្លឹបបិសាចក្រហម ត្រូវបានគេនិយាយថា មានរួចហើយនៅក្នុង កិច្ចពិភាក្សាជាមួយក្រុម Real Madrid លើលទ្ធភាព នៃការចុះហត្ថលេខា លើយក Morata នៅសប្តាហ៍ខាងមុខនេះ ប៉ុន្តែកិច្ចព្រមព្រៀងនេះ អាចនឹងផ្លាស់ប្តូរ ជាមួយអនាគតរបស់ Ronaldo នៅទឹកដី Santiago Bernabeu ផងដែរ។

ក្លឹបយក្សនៅអង់គ្លេស ពេលនេះចង់ឱ្យតារា ទាំងពីរនាក់នៅ Real មកចូលរួមជាមួយពួកគេ នៅក្នុងរដូវកាល ដោះដូរកីឡាករ ដែលបើកនៅពេលខាងមុខនេះ 
និងមានអារម្មណ៍ថា នេះអាចជាពេល ត្រឹមត្រូវបំផុត ក្នុងការផ្តល់ David de Gea ទៅឲ្យក្លឹបយក្សនៅអេស្ប៉ាញ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man City មិនសូវខ្វល់ទោះបីជា Walker មានតម្លៃទៅដល់៥០លានផោន ខណៈ... - 23/06/2017 19:41
  • ក្រុមហ៊ុន GA AIRCON របស់កម្ពុជា ទទួលបានសិទ្ធិ ជាតំណាង​ចែកចាយ... - 23/06/2017 19:09
  • លោក មៀច សុផាន់ណា ប្រធានសហព័ន្ធ កីឡាបាញ់កាំភ្លើង កម្ពុជាអំពាវ... - 23/06/2017 18:50
  • ស៊ូដង់ខាងត្បូង ដកបម្រាមសម្រាប់ អ្នកសារព័ត៌មានបរទេស - 23/06/2017 18:42
  • ដាក់ទោសអតីត មន្ត្រីការទូតជាន់ខ្ពស់ អាមេរិកមួយរូប ដែលលួចលាក់ប... - 23/06/2017 18:40
  • Chelsea នឹងចំណាយទឹកប្រាក់ ១០០លានផោន សម្រាប់កីឡាករខ្សែការពារ... - 23/06/2017 16:39
  • ក្រុមហុ៑ន CL ប្រកាសលក់ដី នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ជ... - 23/06/2017 16:39
  • មន្ត្រីសហរដ្ឋអាមេរិក៖កូរ៉េខាងជើង ធ្វើតេស្តម៉ាស៊ីនរ៉ុកកែត ដែល... - 23/06/2017 16:22
  • លោក មៀច សុផាន់ណា ក្លាយជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា... - 23/06/2017 15:57
  • បែកធ្លាយ! ប្រធានក្លឹប Real ថា Neymar ធ្លាប់ឆ្លងកាត់ការ ធ្វើត... - 23/06/2017 15:25
  • Top