ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាជ្ញាកណ្ដាល អង្កេតវីដេអូ ​រំសាយ​គ្រាប់​បាល់ ​ធ្វើ​ឲ្យ​ព័រទុយហ្គាល់ ​ស្មើ​ម៉ិកស៊ីកូ ​ទាំង​ខកចិត្ត​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ ដែល​ជា​ជើង​ឯក​មក​ពី​ទ្វីប​​អឺរ៉ុប​បាន​ត្រឹម​ស្មើ​គ្នា​ ២-២​ ប៉ុណ្ណោះ​ជាមួយ​ជើងឯក ​អាមេរិក​ខាង​ជើង​ម៉ិកស៊ីកូ​ នៅ​ពាន​ Confederations Cup។

ក្នុង​ការ​ប្រកួត​ពូល​ A ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​រុស្ស៊ី​ ព័រទុយហ្គាល់​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ដោយ​ Pepe នៅ​នាទី​២០ ប៉ុន្តែ​គ្រាប់​បាល់​នេះ​ត្រូវ​រំសាយ​ចោល​វិញ​ដោយ​សារអាជ្ញាកណ្ដាល អង្កេតវីដេអូ មើល​ឃើញ​ថា​វា​ជា​គ្រាប់​បាល់​ Offside។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Ricardo Quaresma បាន​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​នៅ​នាទី​៣៥​ ឲ្យ​ព័រទុយហ្គាល់​បន្ទាប់​ពី​ Ronaldo បញ្ជូន​បាល់​ឲ្យ​យ៉ាង​ល្អ។ នៅ​ចុង​តង់​ទី​ពីរ​នាទី​៤២ Javier Hernandez បាន​លោត​តែត​តាម​ស្មើ​ ១-១ ឲ្យ​ម៉ិកស៊ីកូ​បាន​វិញ។

ចូល​ដល់​វគ្គ​ទី​ពីរ​ក្រុម​ទាំង​ពីរ​មាន​ឱកាស​វាយ​សម្រុក​គ្នា​រៀងៗខ្លួន​ហើយ​នៅ​នាទី​៨៥ Soares ស៊ុត​ឲ្យ​ព័រទុយហ្គាល់​នាំមុខ​ម្ដង​ទៀត​ធ្វើ​ឲ្យ​ពួកគេ​​សង្ឃឹម​បាន​៣​ពិន្ទុ​ខ្ពស់​ពី​ការ​ប្រកួត​នេះ​ ប៉ុន្តែ​គ្រប់យ៉ាង​រលាយ​បាត់​ទៅ​វិញ​នៅ​ពេល​ Hector Moreno លោត​តែត​បញ្ចូល​ទី​ឲ្យ​ម៉ិកស៊ីកូ​នៅ​នាទី​៩០+១​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​បញ្ចប់​ក្នុង​លទ្ធផល ២-២។

​មួយ​គូ​ទៀត​នៅ​ពូល​ B ក្រុម​ជម្រើស​ជាតិ​ឈីលី​មក​ពី​ទ្វីប​អាមេរិក​ឡាទីន​បាន​យក​ឈ្នះ​ កាមេរ៉ូន​របស់​ទ្វីប​អាហ្វ្រិក​ក្នុង​លទ្ធផល​ ២-០៕

ប្រភព៖សប្បាយ

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man City មិនសូវខ្វល់ទោះបីជា Walker មានតម្លៃទៅដល់៥០លានផោន ខណៈ... - 23/06/2017 19:41
  • ក្រុមហ៊ុន GA AIRCON របស់កម្ពុជា ទទួលបានសិទ្ធិ ជាតំណាង​ចែកចាយ... - 23/06/2017 19:09
  • លោក មៀច សុផាន់ណា ប្រធានសហព័ន្ធ កីឡាបាញ់កាំភ្លើង កម្ពុជាអំពាវ... - 23/06/2017 18:50
  • ស៊ូដង់ខាងត្បូង ដកបម្រាមសម្រាប់ អ្នកសារព័ត៌មានបរទេស - 23/06/2017 18:42
  • ដាក់ទោសអតីត មន្ត្រីការទូតជាន់ខ្ពស់ អាមេរិកមួយរូប ដែលលួចលាក់ប... - 23/06/2017 18:40
  • Chelsea នឹងចំណាយទឹកប្រាក់ ១០០លានផោន សម្រាប់កីឡាករខ្សែការពារ... - 23/06/2017 16:39
  • ក្រុមហុ៑ន CL ប្រកាសលក់ដី នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ជ... - 23/06/2017 16:39
  • មន្ត្រីសហរដ្ឋអាមេរិក៖កូរ៉េខាងជើង ធ្វើតេស្តម៉ាស៊ីនរ៉ុកកែត ដែល... - 23/06/2017 16:22
  • លោក មៀច សុផាន់ណា ក្លាយជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា... - 23/06/2017 15:57
  • បែកធ្លាយ! ប្រធានក្លឹប Real ថា Neymar ធ្លាប់ឆ្លងកាត់ការ ធ្វើត... - 23/06/2017 15:25
  • Top