ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ដំឡូង​ ជាអាហារ បញ្ចុះទំងន់

នៅពេលនិយាយ ពីរូបកាយសម្ផស្ស គ្មាននរណាម្នាក់ ដែលមិនចង់មានរូបរាង ស្អាតស្វែលនោះទេ ជាពិសេសសុភាពនារីទាំងឡាយ តែងចង់បានរូបរាងស្អាត ចង្កេះសមសួន សាច់ដុំណែនក្តន់ មើលទៅជាទីគយគន់។ ប៉ុន្តែធ្វើយ៉ាងម៉េចកើត បើអាហារដែលទទួលទាន រាល់ថ្ងៃមិនបានផ្តល់ ឲ្យមានរួបរាងកាយល្អ ដូចដែលប្រាថ្នាចង់បាននោះ។ អ្នកគួរតែទទួលទានអាហារ ដែលធ្វើពីរុក្ខជាតិ បន្លែផ្លែឈើ ឲ្យបានច្រើន មិនទទួលសាច់ នៅពេលល្ងាច បើចៀសវាងមិនបា នទទួលទានសាច់ត្រី ឬទទួលទានតែល្មម ឲ្យរួចមួយពេលទៅបានហើយ។

សំខាន់បំផុតនោះ គួរចៀសវាង របស់មានជាតិខ្លាញ់ទាំងឡាយ លើកលែងតែដំឡូង ដែលត្រូវបានជឿថា ជាអាហារ សម្រាប់បញ្ចុះទំងន់។

ទោះបីជាដំឡូង មានជាតិកាបូអ៊ីដ្រាត ឬកាបូហៃដ្រេត ជាសមាសធាតុរួមផ្សំ តែការទទួលទានដំឡូង ក៏មិនធ្វើឲ្យមានការបង្ក ទុកនូវជាតិខ្លាញ់។

ដំឡូងគឺជារុក្ខជាតិ ដ៏អស្ចារ្យមួយដែលសារធាតុ កាកអាហារខ្ពស់ ធ្វើឲ្យឆាប់ឆ្អែត មិនធ្វើឲ្យឃ្លាន រហូតទទួលទាន អាហារលើស ពីតំរូវការ របស់រាងកាយ។ ដំឡូងជាអាហារ ដែលមនុស្សពេញនិយម បរិភោគបំផុត លំដាប់ទី៤ បន្ទាប់ពីស្រូវសាលី ពោត និងស្រូវខ្សាយ។

ដំឡូងដែលយើងស្គាល់ច្បាស់ បំផុតនោះមានបីប្រភេទធំៗ គឺដំឡូងបារាំង ដំឡូងមី និងដំឡូងជ្វា។

ដំឡូងបារាំង ជាប្រភពនៃវីតាមីន B៦ ប៉ូតាស្យូម វីតាមីនសេ និងធាតុដែក ថែមទាំងជួយដុតបំផ្លាញ បេតាខារ៉ូទីន ដែលជាសារធាតុ ប្រឆាំង នឹងអុកស៊ីតកម្មសេរី ជាពិសេសដំឡូងបារាំង សំបូទៅដោយ “កាកសរសៃអាហារ” ដែលជួយឲ្យប្រព័ន្ធរំលាយអាហារ ស្រូបយកសារធាតុអាហារ របស់រាងកាយមានតុល្យភាព។

ចំពោះដំឡូងជ្វា ឬដំឡូងមី ក៏មានសារធាតុអាហារ មិនខុសគ្នាពីដំឡូងបារាំង ប៉ុន្មានដែរ ប៉ុន្តែមានសារធាតុ អាល់ហ្វាខារ៉ូទីន ដែលជាសារធាតុប្រឆាំង អុកស៊ីតកម្មសេរី បន្ថែមឡើងមួយប្រភេទទៀត។

កត្តាសំខាន់ដែលធ្វើឲ្យដំឡូង ជាអាហារបញ្ចុះទំងន់ ព្រោះដំឡូងជាអាហារ ដែលរំលាយបានដោយងាយ ក្រោយពីការទទួលទានរួច រាងកាយនឹងស្រូបយក ជាតិស្ករ ចូលទៅក្នុងឈាម យ៉ាងឆាប់រហ័ស ហើយពេលរំកិល ចូលទៅដល់ពោះវៀន កាកសរសៃអាហារនោះ និងសំអាត ពោះវៀនឲ្យស្អាត ដែលនេះដូចជា ការការពារជំងឺមហារីកពោះវៀន បានទៀតផង៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ដូ​មី​ណូ​ភី​ហ្សា បាន​សម្ពោធ​ដាក់ អោយ​ប្រើប្រាស់​ប្រព័ន្ធ ​កុ... - 23/10/2017 18:22
  • Zidane: Ronaldo គឺជាកីឡាករឆ្នើម បំផុតរបស់គាត់ - 23/10/2017 18:19
  • លោកយាយអាយុ៩៣ឆ្នាំ ជនជាតិប្រេស៊ីលម្នាក់ នៅតែដណ្តើមបានមេដាយ ក្... - 23/10/2017 16:43
  • អាមេរិក ផ្ដោតសំខាន់លើសម្ពាធសេដ្ឋកិច្ច និងការទូតប្រឆាំងនឹងកម្... - 23/10/2017 16:23
  • Man City ចង់បានខ្សែការពារ Mouctar Diakhaby - 23/10/2017 16:12
  • កុំភ្លេច! កម្ពុជាបើកទ្វារ ពហុកីឡដ្ឋានជាតិ ធ្វើម្ចាស់ផ្ទះ AFC... - 23/10/2017 16:10
  • លោក Mourinho ត្រៀមផ្ដល់កុងត្រាថ្មី ដល់កីឡាករ៤នាក់  - 23/10/2017 15:27
  • មីយ៉ាន់ម៉ាគ្រោងបាញ់ បង្ហោះផ្កាយរណបផ្ទាល់ខ្លួន MyanamrSat-2 ក... - 23/10/2017 15:15
  • ស៊ុយអែត ជម្រុញឲ្យកូរ៉េខាងជើង​ សងបំណុល ដែលជំពាក់៤៣ឆ្នាំ - 23/10/2017 15:03
  • យុគ ចិន្ដា អំពាវនាវឲ្យអ្នកសិល្បៈ ចូលរួម ក្នុងកម្មវីធី ឡើង គេ... - 23/10/2017 14:47
  • Top