ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

     គួរយកចិត្តទុកដាក់ លើសម្រស់ភ្នែក

សុខភាព៖ ការធ្វើលំហាត់ប្រាណភ្នែកមាន៣ សកម្មភាពដូចខាងក្រោម ដែលវាអាចជួយកាត់បន្ថយ ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ។
១. កាត់បន្ថយស្នាមជ្រីវជ្រួញនៅលើថ្ពាល់
ជាដំបូងអ្នកត្រូវយកចុងម្រាមដៃ ទាំងអស់ដាក់កណ្តាលថ្ងាស ក្រោយមកអូសម្រាមដៃ ទាំងនោះមកសងខាងសៀតផ្កា ។ បន្ទាប់មកទាញរោមចិញ្ចើមឡើង ឲ្យខ្ពស់ដោយប្រើចុងម្រាមដៃកូន ហើយរក្សាលំនឹងឲ្យនឹង ក្នុងរយៈពេល៣០វិនាទី ។ ការអនុវត្តបែបនេះជាប្រចាំ ២ ឬ ៣ ដងក្នុងមួយថ្ងៃ ដើម្បីជួយសម្រួលសាច់ដុំផ្សេងៗ នៅលើថ្ងាស។ ក្រៅពីនេះ ការធ្វើដូច្នេះនៅមុនពេល ចូលគេងក៏អាចជួយឲ្យអ្នកបានគេងលកស្កប់ស្កល់ ផងដែរ ។

២. ការបន្ថយស្នាមជ្រីវជ្រួញជុំវិញមាត់
អ្នកត្រូវហាមាត់ឲ្យធំដូចអក្សរ O និងយកម្រាមដៃចង្អុលទាំង២ ទៅដាក់លើរង្វះមាត់ឡើងទៅលើថ្នមៗ និងអូសរហូតដល់ផ្នែកក្រោមច្រមុះហើយរ្សានៅក្នុងស្ថានភាពបែបនេះឲ្យបាន ៣០ វិនាទី ទើបត្រឡប់មក សភាពដើមវិញបន្តិចម្តងៗ ។ អ្នកគួរអនុវត្តបែបនេះឲ្យបាន ២ ទៅ ៣ដងក្នុងមួយថ្ងៃទើប ជាការប្រសើរ ។

៣.ទប់ទល់នឹងការជ្រួញត្របកភ្នែក ខាងក្រោម
អ្នកត្រូវយកម្រាមដៃចង្អុល ដាក់នៅលើស្បែកនៅក្បែរកន្ទុយភ្នែកទាំង២ ក្រោយមកសម្លឹងទៅខាងឆ្វេង និងខាងស្តាំ ។  បន្តាប់មកសម្លឹងតៅលើ សម្លឹងមកក្រោម នឹងទៅមុខ។ អ្នកត្រូវរក្សាឥរិយាបទបែបនេះ ឲ្យបាន៤០វិនាទី និងអនុវត្តចំនួន៣ ដង ក្នុងមួយថ្ងៃ។ ការធ្វើបែបនេះក៏អាចកាត់បន្ថយភាពហើម ត្របកភ្នែកខាងក្រោមបានដែរ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការផ្លាស់ប្តូររដូវ បន្ទាប់ពីសម្រាលកូនរួច - 28/05/2017 09:48
  • “Juventus ​ការពារ​ខ្លាំង​មែន ប៉ុន្តែ​ចំណុច​ខ្សោយ​ នៅ​តែ​មាន”... - 28/05/2017 09:45
  • ហេតុផល ៧​យ៉ាង​ដែល ធ្វើឲ្យ​ឧត្តម​ភរិយាអ្នក ​មិន​សប្បាយ​ចិត្ត​ - 28/05/2017 09:08
  • គ្រោងឆ្អឹងចម្លែក របស់មនុស្សសម័យ បុរេប្រវត្តិ៥នាក់ត្រូវបាន រក... - 28/05/2017 09:05
  • Barcelona ​យក​ពាន Copa del Rey ​ជូន​ដំណើរ​លោក​ Luis Enrique... - 28/05/2017 08:58
  • អា​ការៈមិន​ស្រួល​ទាំង ៦ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​... - 28/05/2017 08:37
  • បំណែកយន្តហោះចម្បាំង Su-30 របស់ទ័ពអាកាសឥណ្ឌា រកឃើញនៅជិតព្រំដែ... - 28/05/2017 08:34
  • មក​ស្វែង​យល់​ពី​ការ​វិវត្ត​ Windows 1 ដល់​ Windows 10 អស់​រយ... - 27/05/2017 16:24
  • លោក កែវ រ៉េមី ៖ការប្រកួតជើងឯក ថ្នាលពានរង្វាន់ Warrior ”ឆ្នាំ... - 27/05/2017 16:00
  • រកឃើញ​មូលហេតុ​ពិតប្រាកដ​ថ្មី គួរឲ្យភ្ញាក់ផ្អើល ដែល​ស្រ្តីចិន... - 27/05/2017 15:27
  • Top