ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

រឿង ៣​យ៉ាង ដែល​ធ្វើឲ្យ ​អ្នក​ក្លាយជា​ មនុស្ស​ឧស្សាហ៍ រមួល​ក្រពើ​

ការ​រមួលក្រពើ​នេះ ចង់​សម្តៅ​ទៅលើ​ការឈឺ​សាច់ដុំ​ នៅ​កំពួនជើង​យ៉ាងខ្លាំង ដែល​វា​កើត​ឡើង​ដោយសារ​តែ​ សាច់ដុំ​នោះ​នៅ​តំបន់​នេះ ​កន្ត្រាក់​ជាប់​ដោយ​មិន​បាន​បញ្ជា​។ មនុស្ស​យើង​គ្រប់​គ្នា ​តែងតែ​ជួបប្រទះ​បញ្ហា​នេះ ​ភាគច្រើន​នៅពេល​ហែល​ទឹក និង​ពេល​កំពុងតែ​គេង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​រមួលក្រពើ​បែបនេះ​មិន​មាន ​គ្រោះថ្នាក់​អ្វី​ឡើយ ព្រោះ​វា​គ្រាន់​តែ​កើត​ឡើង ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

​យ៉ាងណាមិញ មាន​ហេតុផល​បីយ៉ាង ​ដែល​ធ្វើឲ្យ​មនុស្ស​ម្នាក់ ​ឧស្សាហ៍​រមួលក្រពើ​ ជា​ញឹកញាប់​នោះ​គឺ​៖

ការផ្គត់ផ្គង់​ឈាម ​មិន​បាន​គ្រប់គ្រាន់​
​ការរួម​តូច​របស់​សរសៃឈាម ​អាក់ទែ​ដែល​មាន​នាទី ​ផ្គត់ផ្គង់​ឈាម​ទៅ​ជើង អាច​បណ្តាលឲ្យ​មាន​ការឈឺចាប់ ដូច​ការរ​មួល​ក្រពើ​ដែរ​ខណៈ​ពេល​​ កំពុងតែ​ហាត់ប្រាណ​។ ការ​រមួលក្រពើ​បែបនេះ​​​ ច្រើន​តែ​បាត់​ទៅ​វិញ​ លឿន​ក្រោយពី​ឈប់ ​ហាត់ប្រាណ​វិញ​។

គៀប​សរសៃប្រសាទ​
​ការ​គៀប​សរសៃប្រសាទ ​នៅ​ម្តង​ឆ្អឹង​កង​ខ្នង​ត្រង់​ចង្កេះ ក៏​អាច​បណ្តាល​ឲ្យ​ឈឺចាប់​ ដូច​រមួលក្រពើ​នៅ​ជើង​ដែរ​។ ការឈឺចាប់​នេះ​ច្រើន​ ​តែ​ធ្ងន់​ទៅៗ កាលណា​អ្នកដើរ​កាន់តែ​យូរ​។

កង្វះ​ជាតិ​រ៉ែ​ក្នុង​ខ្លួន​
​ការ​ដែល​ទទួលបាន​ ជាតិ​ប៉ូតា​ស្យូម កាលស្យូម ឬ​ម៉ាញ៉េស្យូម​តិចតួច​ពេក​ ពី​ចំណីអាហារ អាច​បណ្តាល​ឲ្យ​ រមួលក្រពើ​នៅ​ជើង​បាន​។ ចំពោះ​ការប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​ សម្រាប់​ព្យាបាល​ជំងឺ​ លើស​សម្ពាធ​ឈាម ​ក៏​អាច​បណ្តាល​ឲ្យ​ជាតិ​រ៉ែ ​ខាងលើ​ថយ​ចុះ​បាន​ដែរ​៕

ប្រភព៖health

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការផ្លាស់ប្តូររដូវ បន្ទាប់ពីសម្រាលកូនរួច - 28/05/2017 09:48
  • “Juventus ​ការពារ​ខ្លាំង​មែន ប៉ុន្តែ​ចំណុច​ខ្សោយ​ នៅ​តែ​មាន”... - 28/05/2017 09:45
  • ហេតុផល ៧​យ៉ាង​ដែល ធ្វើឲ្យ​ឧត្តម​ភរិយាអ្នក ​មិន​សប្បាយ​ចិត្ត​ - 28/05/2017 09:08
  • គ្រោងឆ្អឹងចម្លែក របស់មនុស្សសម័យ បុរេប្រវត្តិ៥នាក់ត្រូវបាន រក... - 28/05/2017 09:05
  • Barcelona ​យក​ពាន Copa del Rey ​ជូន​ដំណើរ​លោក​ Luis Enrique... - 28/05/2017 08:58
  • អា​ការៈមិន​ស្រួល​ទាំង ៦ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​... - 28/05/2017 08:37
  • បំណែកយន្តហោះចម្បាំង Su-30 របស់ទ័ពអាកាសឥណ្ឌា រកឃើញនៅជិតព្រំដែ... - 28/05/2017 08:34
  • មក​ស្វែង​យល់​ពី​ការ​វិវត្ត​ Windows 1 ដល់​ Windows 10 អស់​រយ... - 27/05/2017 16:24
  • លោក កែវ រ៉េមី ៖ការប្រកួតជើងឯក ថ្នាលពានរង្វាន់ Warrior ”ឆ្នាំ... - 27/05/2017 16:00
  • រកឃើញ​មូលហេតុ​ពិតប្រាកដ​ថ្មី គួរឲ្យភ្ញាក់ផ្អើល ដែល​ស្រ្តីចិន... - 27/05/2017 15:27
  • Top