ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ជួយចែករំលែក! ទប់ស្កាត់បញ្ហាសក់ជ្រុះដោយគ្រាន់តែទទួលទានអាហារទាំងនេះ

នរណាក៏ធ្លាប់ជួបប្រទះនូវបញ្ហាសក់ផ្សេងៗដែរ ជាពិសេសនោះ គឺបញ្ហាសក់ជ្រុះ បើទោះជាខំប្រើប្រាស់ផលិតផលថែរក្សាការពារយ៉ាងណាក៏ដោយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មកទល់នឹងពេលបច្ចុប្បន្នផលិតផលថែររក្សាសក់ព្យាបាលសក់ជ្រុះស្ដើងមានមិនខ្វះឡើយ តែវាមានតម្លៃថ្លៃ ហើយមួយចំនួនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចទប់ស្កាត់បញ្ហាសក់ជ្រុះដោយគ្រាន់តែទទួលទានអាហារមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទប់ស្កាត់សក់ជ្រុះ ៖
១. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃជាតិដែកដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពសក់រឹងមាំ។ កង្វះជាតិដែកអាចបង្កជំងឺខ្វះគ្រាប់ឈាមក្រហមដែលជាកត្តាចម្បងបំផុតមួយនៃបញ្ហាជ្រុះសក់ ក៏ព្រោះឬសនៃសក់ទទួលបានសារធាតុចិញ្ចឹមតាមរយៈការផ្គត់ផ្គង់របស់ឈាម។
២. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលជួយឱ្យឬសនៃសក់ធ្វើការកាន់តែមានប្រសិទ្ធិភាព និងបង្កើនចរន្តឈាមជម្រុញការលូតលាស់សក់។ វាក៏ជួយរក្សាកម្រិតតុល្យភាព PH និងជាតិប្រេងទប់ស្កាត់ភាពរាំងស្ទះដល់ការលូតលាស់នៃសក់ផងដែរ។
៣. មើមឆៃថាវក្រហម
បន្លែមើមនេះមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម ប៉ូតាស្យូម និងប្រូតេអ៊ីន រួមជាមួយវីតាមីន B និងវីតាមីន C ដែលចាំបាច់សម្រាប់ការលូតលាស់នៃសក់។
៤. ការ៉ុត
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលចាំបាច់សម្រាប់ការផលិតជាតិប្រេងធម្មជាតិនៃសក់ ដើម្បីរក្សាបាននូវស្បែកក្បាលមានសុខភាពល្អ។ ប្រសិនបើគ្មានជាតិប្រេងគ្រប់គ្រាន់ទេនោះស្បែកក្បាលនឹងប្រែជាស្ងួត ងាយជ្រុះ ហើយរមាស់។
៥. ស៊ុត
ជាប្រភពដ៏ប្រសើរនៃសារធាតុ Biotin និង Protein ដែលសំខាន់សម្រាប់សុខភាពស្បែកក្បាល ព្រមទាំងការលូតលាស់នៃសក់។
៦. ត្រីសម្បូរខ្លាញ់
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ប្រូតេអ៊ីន សេលេញ៉ូម វីតាមីន D3 វីតាមីន B និងសារធាតុចិញ្ចឹមផ្សេងទៀតដែលចាំបាច់សម្រាប់ការលូតលាស់នៃសក់ ទប់ស្កាត់បញ្ហាសក់ជ្រុះ៕

ប្រភព៖health

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top