ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ធ្វើយ៉ាងណា បើអ្នកមានអាការ អស់កម្លាំង?

នៅក្នុងពិភពលោក ដ៏មមាញឹក មនុស្សភាគច្រើន ត្រូវធ្វើការហត់ពេញមួយថ្ងៃ ដែលនាំឲ្យពួកគេ មានការអស់កម្លាំង យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ មានកត្តាជាច្រើនទៀត ដែលនាំឲ្យអ្នកមានអារម្មណ៏ ហត់នឿយ ដោយក្នុងនោះរួមមាន ភាពស្មុគស្មាញ និងធ្វើការហួសកំនត់។ ប៉ុន្តែចូរអ្នកកុំបារម្ភ ពីព្រោះការផ្លាស់ប្តូរជីវិត រស់នៅ ប្រចាំថ្ងៃរបស់អ្នក នឹងជួយឲ្យអ្នកមានអារម្មណ៏ល្អប្រសើរ បង្កើនថាមពលក្នុងខ្លួនរបស់អ្នក និងកាត់បន្ថយការអស់កម្លាំងបាន។

១ ទទួលទានរបបអាហារណា ដែលផ្តល់អត្ថប្រយោជន៏ ដល់សុខភាព ដើម្បីជួយផ្ទុកកំរិតថាមពល នៅក្នុងរាងកាយ ឲ្យបានពេញមួយថ្ងៃ។ អ្នកគួរតែទទួលទានរបបអាហារ ណាដែរសម្បូរទៅដោយ បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិនិងអាហារ ដែលមានជាតិស្ករទាប ពីព្រោះអាហារ ដែលមានរសជាតិផ្អែមខ្លាំង អាចជួយឲ្យអ្នកមានកម្លាំង បានតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់មកនឹងមាន អារម្មណ៏អស់កម្លាំងជាងមុន នៅពេលដែលថាមពល ត្រូវបានដុតបំផ្លាញអស់។
ជាមួយគ្នានេះ អ្នកគួរតែកាត់បន្ថយ ការទទួលទានជាតិកាហ្វេអ៊ីន ពីព្រោះកាហ្វេ និងទឹកសូដាផ្តល់ថាមពល ឲ្យរាងកាយរបស់អ្នក បានតែមួយពព្រិចភ្នែកដូចគ្នា។

២ ទទួលទានទឹកឲ្យបានច្រើនជាប្រចាំថ្ងៃ ពីព្រោះការបាត់បង់ជាតិទឹក ក៏ជាមូលហេតុចំបង ធ្វើឲ្យអ្នកមានអារម្មណ៏អស់កម្លាំងដែរ។ជៀសវាងការទទួលទានទឹកក្រូច ទឹកសូដា និងកាហ្វេ ។ ដូច្នេះហើយអ្នកគួរតែដាក់ទឹក តាមទឹកនៅតាមខ្លួនជាប់ជានិច្ច។

៣ គេងឲ្យបាន៧ម៉ោង ក្នុងមួយយប់។ ព្យាយាមចូលគេង ឲ្យបានញឹកញាប់ ជារៀងរាល់យប់ទើបអ្នកមានអារម្មណ៏ថា គេងបានឆ្អែត។

៤ ហាត់ប្រាណជាប្រចាំ ដើម្បីធ្វើឲ្យរាងកាយមាំមួន។ អ្នកអាចទៅក្លឹបហាត់ប្រាណ ដើរនៅតាមសួនច្បារ ឬរត់តិចៗ ឬក៏លេងកីឡាជាមួយមិត្តភក្តិរបស់អ្នក៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top