ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

វ៉ាវ! “គ្រាប់ប៉េងប៉ោះ” ក៏ល្អចំពោះសុខភាព បញ្ចុះសម្ពាធឈាម និងទប់ស្កាត់ជំងឺច្រើនទៀត

នោះក៏ព្រោះតែគ្រាប់ប៉េងប៉ោះអាចផ្ដល់អត្ថប្រយោជន៍ អស្ចារ្យជាច្រើនចំពោះសុខភាពដោយវាមាន ផ្ទុកសម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំង អុកស៊ីតកម្ម។ ខាងក្រោមវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានប៉េងបោះទាំងគ្រាប់ ៖

១. បញ្ចុះសម្ពាធឈាម

នោះក៏ព្រោះតែគ្រាប់ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយរក្សាសម្ពាធឈាមល្អប្រសើរ។ ប៉ូតាស្យូមជួយទប់ស្កាត់ជំងឺលើសសម្ពាធឈាមតាមរយៈការធ្វើអោយជញ្ជាំងសសៃមានភាព
ធូរស្រាល។ 

២. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល

គ្រាប់ប៉េងប៉ោះក៏មានផ្ទុកជាតិសសៃខ្ពស់ផងដែរ។ ហើយការរួមបញ្ចូលអាហារជាតិសសៃអាចជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរអោយកត់សម្គាល់។

៣. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល

គ្រាប់ប៉េងប៉ោះមានលក្ខណៈសម្បត្តិពង្រាវឈាមដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាកកឈាមរារាំងការផ្គត់ផ្គង់អុកស៊ីសែនទៅខួរក្បាល។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ក៏ដូចទៅនឹងសាច់ប៉េងបោះដែរ គ្រាប់ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមសំខាន់បំផុតមួយជួយរក្សានិងពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ 

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

គ្រាប់ប៉េងប៉ោះជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលមានលក្ខណៈ
សម្បត្តិទប់ស្កាត់ហានិភ័យនៃជំងឺមហារីកគួរអោយកត់សម្គាល់។ ទោះជាយ៉ាងណាកុំភ្លេចចម្អិនប៉េងប៉ោះ ឬគ្រាប់ប៉េងបោះជាមុនសិនដើម្បីទទួលបានសារធាតុ lycopene ពេញលេញ។

៦. កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង

គ្រាប់ប៉េងបោះក៏មានផ្ទុកសម្បូរ ទៅដោយជាតិកាល់ ស្យូម ប៉ូតាស្យូម និងវីតាមីន K ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំចៀសផុតបញ្ហាពុកឆ្អឹងផងដែរ។

សម្គាល់ ៖ ទោះជាយ៉ាងណាសម្រាប់អ្នក ដែលមានបញ្ហាក្រួសក្នុងតម្រងនោមមិនគួរទទួលទានគ្រាប់ប៉េងបោះច្រើនពេកឡើយដោយសារវាមានផ្ទុកសម្បូរទៅដោយសារធាតុ oxalates៕ ប្រភព៖www.health.com.kh

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top