ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ជូរអែមឆ្ងាញ់ហើយ “ផ្លែគីវី”ទប់ស្កាត់បញ្ហាសុខភាព ជាច្រើន សូម្បីជំងឺបេះដូង

បើទោះជាភាគច្រើននៃពួកយើងស្គាល់ និងធ្លាប់ទទួលទានផ្លែនេះ ប៉ុន្តែប្រហែលជាមិនបាច់ចាប់អារម្មណ៍ពីអត្ថប្រយោជន៍នៃផ្លែគីវីចំពោះសុខភាពជួយទប់ស្កាត់ជំងឺផ្សេងៗឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh 
នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានផ្លែគីវីជាប្រចាំ ៖

១. មានផ្ទុកសម្បូរទៅដោយវីតាមីន C

តើអ្នកធ្លាប់ដឹងទេថាគីវីមានផ្ទុកវីតាមីន C ខ្ពស់ជាងក្រូចផ្សេងៗនិងក្រូចឆ្មារស្ទើតែពីរដងឯណោះ?
វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលក្នុងការកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កការរលាកក្នុងរាងកាយ ឬជំងឺមហារីក។ វាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងភ្នាក់ងារបង្ករោគគ្រោះថ្នាក់ផងដែរ។

២. សុខភាពភ្នែក

ផ្លែគីវីក៏មានផ្ទុកសម្បូរទៅដោយសារធាតុ phytochemical lutein ដែលជួយទប់ស្កាត់បញ្ហាងងឹតភ្នែកទាក់ទងនឹងកត្តាអាយុ។ វាក៏ជួយការពារភ្នែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីបានយ៉ាងប្រសើរផងដែរ។

៣. បញ្ចុះសម្ពាធឈាម

គីវី ជាប្រសើរបំផុតមួយនៃជាតិប៉ូតាស្យូមដែលជួយកាត់បន្ថយឥទ្ធិពលនៃជាតិសូដ្យូមក្នុងរាងកាយទប់ស្កាត់ហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយសម្ពាធឈាមប្រក្រតីនឹងធ្វើឱ្យអ្នកជៀសផុតពីបញ្ហានៃជំងឺបេះដូង, ជំងឺដាច់សសៃឈាមខួរក្បាល ព្រមទាំងជំងឺលើសឈាម។

៤. សុខភាពបេះដូង

ក្រៅពីជាតិប៉ូតាស្យូម ផ្លែគីវីក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយរក្សាពង្រឹងសុខភាពបេះដូងតាមរយៈការកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាម។ ដូច្នេះប្រសិនបើអ្នកចង់ជៀសផុតពីបញ្ហាផ្សេងៗទាក់ទងនឹងបេះដូង ចូរព្យាយាមទទួលទានផ្លែគីវីឱ្យបានទៀងទាត់។

៥. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ

នោះក៏ព្រោះតែគីវីជាប្រភពដ៏ប្រសើរនៃសារធាតុ folate ដែលជួយរក្សាគភ៌អោយមានសុខភាពល្អ។សារធាតុ folate ក៏ចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះក្នុងការរក្សាបាននូវកម្រិតអេម៉ូក្លូប៊ីនត្រឹមត្រូវផងដែរ។

៦. ទប់ស្កាត់អាការៈទល់លាមក

ផ្លែគីវីមិនត្រឹមតែមានផ្ទុកសម្បូរទៅដោយជាតិសរសៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពដ៏ប្រសើរនៃ អង់ស៊ីមមួយឈ្មោះថា Actinidain ដែលជួយផ្តល់ភាពវិជ្ជមានដល់ចលនាពោះវៀន និងទម្លាប់នៃការបន្ទោរបង់ទៀងទាត់ ព្រមទាំងបង្កើនភាពជ្រាយនៃលាមកគួរឱ្យកត់សម្គាល់។

៧. ទប់ស្កាត់ជំងឺហឺត

បរិមាណខ្ពស់នៃវីតាមីន C ក្នុងផ្លែគីវីក៏មានប្រសិទ្ធិភាពសម្រួលដល់ផ្លូវដង្ហើមដែលប្រសើរសម្រាប់អ្នកជំងឺហឺតដែលពិបាកដកដង្ហើមផងដែរ។

៨. បញ្ចុះជាតិស្ករក្នុងឈាម

មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែគីវីក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ dietary ប៉ូតាស្យូម និងវីតាមីន C ដែលមានប្រសិទ្ធិភាពខ្ពស់ជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម។ នេះហើយជាមូលហេតុធ្វើឱ្យវាក្លាយជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៕ ប្រភព៖www.health.com.kh

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top