ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

គួរអាន! ឧស្សាហ៍គេងមិនលក់មែនទេ? កុំរំលងផ្លែឈើទាំងនេះ

ក្រៅពីទទួលទានទឹកដោះគោក្ដៅឧណ្ហៗ លេបថ្នាំ ស្ដាប់ចម្រៀងសម្រួលអារម្មណ៍ជាដើមហើយនោះថាតើអ្នកធ្លាប់ដឹងទេថាការទទួលទានផ្លែឈើមួយចំនួនអាចជួយឱ្យអ្នកគេងលក់បានស្រួល? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីជៀសផុតពីបញ្ហាពិបាកគេងលក់ ឬជំងឺគេងមិនលក់ ៖
១. ផ្លែចេក
ការទទួលទានផ្លែចេកជាប្រចាំមិនត្រឹមតែជួយឱ្យគេងលក់បានស្រួលប៉ុណ្ណោះទេ ប៉ុន្តែល្អចំពោះសុខភាពរាងកាយទាំងមូលតែម្ដង។ ផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលមិនត្រឹមតែជួយបញ្ចុះសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រួលសាច់ដុំធ្វើឱ្យឆាប់គេងលក់ផងដែរ។
២. ផ្លែបឺរ
ក្រៅពីជា​ប្រភពដ៏ល្អបំផុតមួយនៃជាតិម៉ាញ៉េស្យូមហើយនោះ ផ្លែបឺរក៏មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អនិងវីតាមីន B ដែលជួយកាត់បន្ថយបញ្ហាថប់បារម្ភជួយឱ្យឆាប់គេងលក់ផងដែរ។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាផលវិបាកនៃការថប់បារម្ភ គឺគេងមិនលក់។
៣. ទំពាំងបាយជូរ
ផ្លែឈើនេះមានលក្ខណៈសម្បត្តិបង្កើនអ័រម៉ូនមេឡាតូនីនដែលគ្រប់គ្រងវដ្ដនៃការគេង។ ដូច្នេះការទទួលទានផ្លែទំពាំងបាយជូរប៉ុន្មានគ្រាប់នៅពេលយប់អាចជួយឱ្យអ្នកឆាប់គេងលក់បានស្កប់។
៤. ម្នាស់
ក៏មិនខុសពីផ្លែទំពាំងបាយជូរដែរ ម្នាស់មានលក្ខណៈសម្បត្តិបង្កើនការសំយោគអ័រម៉ូនមេឡាតូនីន។ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាអាស៊ីតក្រពះកុំទទួលទានផ្លែឈើនេះអី។
៥. ទទឹម
មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមសម្រួលសាច់ដុំ បង្កើនអារម្មណ៍ល្អប្រសើរ និងជម្រុញការផលិតសារធាតុ GABA ក្នុងខួរក្បាលជួយឱ្យគេងលក់ស្រួលឆាប់រហ័ស៕

ប្រភព៖health

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top